ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន
Tue,06 July 2021 (Time 08:08 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 37នាក់)


ខេត្តបន្ទាយមានជ័យ៖
ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិចេញធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ៥ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនល្មើសមាន ឈ្មោះឆ្លៃ បូលីន ភេទប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាជននេះតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាញឹកញាប់ ឲ្យតែបានផឹកស្រា ហើយជក់ថ្នាំញៀនបានចេញធ្វើសកម្មភាពបង្កអសន្តិសុខអុកឡុកក្នុងភូមិហើយធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ចំនួន២លើករួចមកហើយ ។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីចេញពីមណ្ឌលកែប្រែវិញ ជននេះមិនកែខ្លួនទេធ្វើឲ្យសង្គមស្អប់ខ្ពើម ពេលកើតហេតុជននោះមកពីផឹកស្រា ហើយជក់ថ្នាំញៀនស្រាប់តែជិៈម៉ូតូស្រែកឡូឡា ព្រមទាំងកាន់ដាវសាម៉ូរ៉ៃត្រៀមចាំចាំកាប់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិហើយបានធ្វើសកម្មភាពឈរកាន់ដាវនៅតាមផ្លូវសាធារណៈសំឡុតគំរាមកំហែងប៉ុនប៉ងកាប់ទៅលើប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវយ៉ាងសាហាវទៀតផង សំណាងណាស់ត្រូវបានកម្លាំងនគរបាលស្រុកចេញអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យនេះបានភ្លាមៗនិងដកហូតបានដាវសាម៉ូរ៉ៃ ចំនួន១ដើម ។ក្រោយពីឃាត់ខ្លួនហើយបរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2276 នាក់
ម្សិលមិញ :
3819 នាក់
សប្តាហ៍នេះ :
25791 នាក់
ខែនេះ :
141088 នាក់
3 ខែនេះ :
532785 នាក់
សរុប :
4266446 នាក់