ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ
Tue,06 July 2021 (Time 08:06 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 42នាក់)


ខេត្តបន្ទាយមានជ័យ៖​ដោយ​សារតែការ​រីករាលដាលនៃ​ជំងឺកូវីដ១៩ នូវមិន​ទាន់​បានធូស្បើយ ក៏មាន​ការផ្ទុះ​ជំងឺបំលែងថ្មីដ៏កាចសាហាវក៏កើត​មានឡើងទៀត ​ជាហេតុ​ធ្វើឲ្យប្រទេសថៃមានការព្រួយ​បារ​ម្មណ៍ជាខ្លាំងចំពោះសុខ​សុវត្ថិភា​ពប្រជាពលរដ្ឋ រហូត​មាន​ការបិតខ្ទប់ជាច្រើន​តំបន់ ពិសេសនៅ​ផ្សារ​រោង​ក្លឿ​ជាប់ព្រំ​ដែនកម្ពុជាតែម្តង ដែល​មាន​ប្រជា​ពលរដ្ឋខ្មែរ ដែល​ជាអា​ជីវករ​ប្រមាណ​ជាង​៩០% ទៅ​ហើយ​កំពុងលក់ដូរ តែបច្ចុប្បន្ន​ដោយសារស្ថានភាពជំងឺកូវីដ កាន់តែមាន​ការឆ្លងរី​ករាល​ដាល​ អាជ្ញាធរ​ថៃបានធ្វើ​ការបិតខ្ទប់មិនអនុញ្ញាតិ​ឲ្យប្រជាជ​នគេមកទិញអីវ៉ាន់ មានភាពស្ងប់ស្ងត់លក់មិន​ដាច់ ឯថ្លៃតូបនៅតែ​បង់ជាប្រចាំខែ ដែល​ជាហេតុធ្វើ​ឲ្យអាជីវករខ្មែរ​ស៊ូមិនរួច​ ទើប​នៅរសៀល​ថ្ងៃ​០៦ ខែកក្កដា ឆ្នាំ២០២១​នេះ ពួកគាត់​លើកគ្នា​ប្រមា​ណជាង​១០០នា​ក់ទៅតវ៉ា នៅអូហ្វីស​ថៃ សុំ​ប​ញ្ជុះ​ថ្លៃតូប​ ​លុះជិ​តមួយ​ម៉ោង​ក្រោយម​ក​ទើបមាន​ការអន្តាគមន៍​សុំពេ​លរហូត​ដល់​ថ្ងៃទី១៤-១៥​ខាងមុខ​ទើប​ឆ្លើយត​ប ក្រោយមកពួកគាត់ក៏បាន​វិលត្រប់ទៅ​តូបរៀងៗខ្លួនវិញ។

សូមបញ្ជាក់ផងដែរថា​ កាលពីប៉ុន្មានថ្ងៃមុននេះ​ អាជីវករ កម្មករខ្មែរ ​ដែលកំពុង​លក់ដូរ ស្នាក់នៅ​ក្នុង​ផ្សាររោ​ងគ្លឿ ប្រទេសថៃ​ បាននាំគ្នារៀប​ចំឯកសារមួ​យចំនួន​ត្រៀមខ្លួនដើម្បី​ចេញមកចាក់វ៉ាក់សាំ​កា​រពារ​ជំងឺកូវីដ បន្ទាប់​ពីទទួល​បាន​ព័ត៌មានថា អា​ជ្ញាធ​រកម្ពុជា​កំពុងស្នើសុំ​ទៅរដ្ឋបា​លខេត្តស្រះកែវ​ ប្រទេសថៃ ដើម្បីយក​ទី​តាំង​ចំ​ណុច​ដើម​ពោធិ៍​ច្រក​ទ្វារ​អន្តរ​ជាតិ ជាកន្លែងចាក់ ដោ​យចាប់ផ្តើម​នៅ​ថ្ងៃទី០៥ ខែកក្កដា ​ឆ្នាំ២០២១ តទៅ តែ​អាជ្ញាធរ​ថៃ​សុំលើ​ក​ពេល​​។

តែ​ទោះយ៉ាងណាក្តីអា​ជ្ញាធ​រខេត្តបន្ទាយ​មានជ័យ ក្រុងប៉ោយ​ប៉ែត ពិសេសប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​​​ខិត​ខំប្រឹង​ប្រែង​រកដំ​ណោះ​ស្រាយ​ ដើម្បី​ឲ្យ​ប្រជា​​ពលរដ្ឋរប​ស់ខ្លួន​ចា​ក់វ៉ាក់​សាំង​​ឲ្យបាន​គ្រប់ៗ​គ្នា​ផងដែរ។​

ជាមួយនឹ​ង​ការស្នើសុំនោះ​ដែរអាជ្ញាធរក្រុងប៉ោយ​ប៉ែត បានធ្វើ​ការអំពាវនាវដល់បងប្អូនប្រ​ជាពលរដ្ឋ អាជីវ​ករ កម្មករ ដែលកំពុងល​ក់ដូរ ស្នាក់នៅ​ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សូមកុំ​លួចឆ្លង​ដែន​ខុស​ច្បាប់ ក្នុងគោលបំ​ណងមកចាក់វ៉ាក់សាំង នៅក្រុងប៉ោយប៉ែត ពីព្រោះអាជ្ញាធរយើ​ងកំពុងតែ​គិត​គូរនិងរកដំណោះ​ស្រាយលើបញ្ហា​នេះហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2264 នាក់
ម្សិលមិញ :
3819 នាក់
សប្តាហ៍នេះ :
25779 នាក់
ខែនេះ :
141076 នាក់
3 ខែនេះ :
532773 នាក់
សរុប :
4266434 នាក់