ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ
Tue,06 July 2021 (Time 08:10 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 1271នាក់)


ខេត្តបន្ទាយមានជ័យ៖
ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ ក្រុមគ្រួសាររកឃើញកូននៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ក្មេងរងគ្រោះមាន ឈ្មោះ រ៉ុប កុមីន ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ រី រាប់ អាយុ៣៨ឆ្នាំ
ចំណាកស្រុកទៅប្រទេសថៃ និងម្ដាយឈ្មោះ ខុន ត្រប់ អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ។
នគរបាលបានបញ្ជាក់ថាមុនពេលកើតហេតុ បើតាមការរៀបរាប់របស់ឈ្មោះ មុំ រ៉ុប អាយុ៥៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ត្រូវជាជីតា ប្រាប់ថា ដោយបាត់ចៅប្រុសយូរពេកគាត់ក៏បានដើររកក្នុងភូមិ តែរកមិនឃើញហើយក៏ដើរទៅមើលនៅស្រះខាងកើតភូមិចំងាយប្រហែល១៥០ម៉ែត្រ ស្រាប់តែឃើញចៅប្រុសរបស់គាត់លង់ទឹកស្លាប់ឡើងអណ្តែតបាត់ទៅហើយ មិនដឹងតាំងពីពេលណានោះឡើយដោយគ្មានអ្នកណាដឹង។
លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតណៈកម្មាការត្រួតពិនិត្យហើយធ្វើការសន្និដ្ឋានថាក្មេងប្រុសឈ្មោះរ៉ុប កុមីន គឺស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1951 នាក់
ម្សិលមិញ :
3819 នាក់
សប្តាហ៍នេះ :
25466 នាក់
ខែនេះ :
140763 នាក់
3 ខែនេះ :
532460 នាក់
សរុប :
4266121 នាក់