ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល
Tue,06 July 2021 (Time 10:26 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 43នាក់)


ភ្នំពេញ÷នារីម្នាក់បានដួលម៉ូតូរងរបួសដៃធ្ងន់បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះទៅទិញគ្រឿងម្ជូរសំរាប់លក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងតាមពីក្រោយមកឆក់ការបូបតែមិនបានសម្រេចរួចជនសង្ស័យជិះម៉តូរត់គេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ចំណុចជិតនឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រី ម៉ាយ ភេទស្រីអាយុ២៤ ឆ្នាំមុខរប លក់គ្រឿងម្ជូរ បច្ចុប្បន្ន ស្នាក់នៅជាមួយបងជិតវត្តជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាប្រភពព័ត៍មានពីនារីជាជនរងគ្រោះមានឈ្មោះស្រីម៉ាយភេទស្រីអាយុ២៤ ឆ្នាំបានរៀបរាប់ឲ្យដឹងថាដំបូងឡើយនាងបានចេញពីផ្ទះជិះម៉ូតូម៉ាកគុប ៥០មួយគ្រឿងព៍ណសំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ1-P 8373
ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតគោលបំណងមកផ្សាដើមគរដើម្បីទៅទិញគ្រឿងម្ជូរគ្រប់មុខដើម្បីយកមកលក់នៅផ្ទះខណះមកដល់ចំណុចកើតហេតុជាប់និងគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំផ្លាកលេខបានធ្វើដំណើរពីក្រោយមកឆក់ការបូបគាត់នៅជាប់ចង្កេះតែមិនបានសម្រេចបណ្តាលឲ្យគាត់ដួលម៉ូតូរងរបួសដៃខាងឆ្វេងធ្ងន់ ចំណែកឯជនសង្ស័យវិញបន្តល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុខាងលើឃើញថាមិនមានវត្តមានសមត្តកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍នោះទេឃើញមានតែប្រជាពលរដ្ឋនិងផ្នែកចរាចរណ៍ប្រចាំគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យម្នាក់មកធ្វើការសួរនាំបន្ទាប់មកក៏មានបងប្អូននារីរងគ្រោះមកដឹកយកទៅមន្ទីពេទ្យតែម្តងទៅដោយនាងសុំមិនទៅដាក់ពាក្យបណ្តឹង។

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2216 នាក់
ម្សិលមិញ :
3819 នាក់
សប្តាហ៍នេះ :
25731 នាក់
ខែនេះ :
141028 នាក់
3 ខែនេះ :
532725 នាក់
សរុប :
4266386 នាក់