ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងការិយាល័យ​ អ.ហ ខេត្តបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃចន្ទ ទី០៥/០៧/២០២១នេះ
Mon,05 July 2021 (Time 03:13 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 39នាក់)


បន្ទាយមានជ័យ)៖ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អេង ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោងប្រហែល២យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារសហគមន៍ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ​​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួចលោកបានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១/.ឈ្មោះ លាន រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅមណ្ឌល៨ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/.ឈ្មោះ ឃុន គីមឡុង​ ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចានគិរី សង្កាត់/ក្រុងប៉ោយប៉ែត​ ព្រមទាំងដកហូតទូរស័ព្ទដៃចំនួន០២គ្រឿង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួកគេមានគ្នា០៣នាក់ ម្នាក់ទៀតមានឈ្មោះ ក្អែក ភេទប្រុស អាយុប្រហែល២០ឆ្នាំ រស់នៅមណ្ឌល២ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគេទាំង៣នាក់បាននាំគ្នាទៅលេងហ្គេមបាញ់ត្រី នៅក្បែរចំណុចកើតហេតុខាងលើ ពេលត្រឡប់មកវិញម៉ោងប្រហែលជិត៣ទាបភ្លឺ ហើយឃើញហាងលក់ទូរស័ព្ទមួយចាក់សោរទ្វារតែម្ខាង ឃើញដូច្នេះពួកគេនាំគ្នាធ្វើសកម្មភាពគាស់ទ្វារហាងលក់ទូរស័ព្ទដៃនោះ ដោយឈ្មោះ រ័ត្ន បានយកដែកមកគាស់របើកសោរទ្វារ ហើយនាំគ្នាចូលលួចយកទូរស័ព្ទបានចំនួន០៩គ្រឿង បន្ទាប់មកពួកគេនាំគ្នាគេចខ្លួនអស់ ហើយបន្ទាប់មកទៀតពួកគេបាននាំគ្នាចែកទូរស័ព្ទទុកប្រើម្នាក់១ នៅសល់ប៉ុន្មានទុកអោយឈ្មោះ ក្អែក យកទៅលក់ដើម្បីចែកលុយគ្នា មិនទាន់បានចែកលុយគ្នាផងស្រាប់តែសមត្ថកិច្ចមកឃាត់ខ្លួនគេទាំង០២នាក់តែម្ដង ចំណែកឈ្មោះក្អែក បានរត់គេចខ្លួនបាត់ ។
ដោយផ្អែកលើពាក្យបណ្ដឹង​ និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០២នាក់ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកវត្ថុតាងត្រូវបានប្រគល់អោយម្ចាស់ដើមវិញហើយ ដោយឡែកឈ្មោះ ក្អែក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ​ទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1915 នាក់
ម្សិលមិញ :
3819 នាក់
សប្តាហ៍នេះ :
25430 នាក់
ខែនេះ :
140727 នាក់
3 ខែនេះ :
532424 នាក់
សរុប :
4266085 នាក់