ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន
Wed,07 April 2021 (Time 04:10 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 179នាក់)


(បាត់ដំបង) ជនសង្ស័យចំនួន០៣នាក់ទៀតហើយត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបខាងលើនេះដែរ ជំហានដំបូងបានធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សាយ ដួងចាន់ ហៅ គាំង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគារ១ ឃុំគារ ស្រុកមោងឬស្សី ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់ ទំងន់ ១ ,៦០ក្រាមទាំងសំបក ។

ក្រោយធ្វើការឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សាយ ដួងចាន់ ហៅ គាំង និងដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅវេលាម៉ោង ០៧និង២០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ទី១-ឈ្មោះ ចិន ចោម ហៅ ដាំ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី
ទី២-ឈ្មោះ ណាត នីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឬស្សី រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០១ថង់ ទម្ងន់ ១១,៦៤ក្រាមទាំងសំបក - ទូរស័ព្ទដៃចំនួន០១គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យទាំង០៣នាក់រួមនិងវត្ថុតាងថ្នាំញៀនសរុប ០២ថង់ ទម្ងន់ ១៣,២៤ក្រាម ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6270 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89488 នាក់
ខែនេះ :
229089 នាក់
3 ខែនេះ :
607957 នាក់
សរុប :
3162350 នាក់