បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់
ខេត្តបន្ទាយមានជ័យ៖
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុពេលបើកម៉ូតូលឿនទៅបុករថយន្តធុនធំ ខូចចតលើទ្រូងផ្លូវនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា
ជនរងគ្រោះឈ្មោះរ៉ន សារុំ ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិរ៉ាចំហៀង ឃុំឬស្សីក្រាំង ស្រុកមោងខេត្តបាត់ដំបង ។នគរបាលស្រុកអូរជ្រៅបានឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូ១គ្រឿងពីកើតទៅលិចក្នុងល្បឿនលឿនបើកមកដល់ចំណុចកើតហេតុក៏រេចង្កូត
ទៅបុករថយន្តធុនធំពីក្រោយ ដែលខូចដាច់គ្រឡេ ចតនៅលើទ្រូងផ្លូវ ដោយដាក់មែកឈើចំនួន៣កន្លែងដែរ តែមិនភ្លើងបំភ្លឺជាសម្គាល់ បណ្តាលជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកកន្លែង ។
ក្រោយកើតហេតុអ្នកបើកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តដែលខូច ម៉ូតូខូចធ្ងន់និងរថយន្តខូចស្រាល។រថយន្តនិងម៉ូតូនគរបាលចរាចរណ៍ស្រុកអូរ ជ្រៅយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំស្រាវជ្រាវរកម្ចាស់មកដោះស្រាយនៅពេលក្រោយ ។សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕