បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ
បុរសម្នាក់បើកគោយន្តកន្ត្រៃដោយសារតែដឹកស្រូវធ្ងន់ពេកបណ្តាលឲ្យបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តធ្វើឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង នៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី ៦ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នគរបាលរដ្ឋបាលឃុំភ្នំលៀបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សែម មុំ អាយុ ៤៨ ឆ្នាំ ភេទប្រុស នៅភូមិ ក្បាលក្របី ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។នគរបាលរដ្ឋបាលបានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើត ហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួចមានគោយន្តជាច្រើនគ្រឿងបើកគម្លាតពីប្រហែលជា១០០ម៉ែត្រជនរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមកចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃបាក់សាក់ស៊ីបណ្តាលឲ្យការុងស្រូវរអិលមកមុខខ្ទប់កៀបអ្នកបើកទៅនឹងដែកទទឹងដៃចង្កូតត្រូវត្រង់ដើមទ្រូងស្លាប់ភ្លាមៗ។ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់ស៊ីរ៉ឺម៉កគោយន្តមានសភាពចាស់ នៅពេលដឹកស្រូវធ្ងន់បានបាក់ហើយការុងស្រូវរអិលសង្កត់អ្នកបើកកៀបខ្ទប់នឹងដែកទទឹងដៃចង្កូតគោយន្តស្លាប់តែម្តង ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕