ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩
Wed,07 April 2021 (Time 02:20 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀតទៀត ។
ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក នេះទេ ។
នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការហាមឃាត់ការធ្វើដំណើរ និង ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ ។លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថានៅគ្រប់វត្តអារាមត្រូវរៀបចំឲ្យមានការវាស់កំដៅ បាញ់អាកុលនិងលាងដៃជាមួយជែលឬសាប៊ូនៅមុខច្រកចេញចូលសាលាឆាន់ព្រះវិហារនិងកុដិជាដើម មិនអនុញ្ញាតឲ្យពុទ្ធបរិស័ទដែលមិនពាក់ម៉ាសយកចង្ហាន់ប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាមព្រះវិហារសាលាឆាន់និងកុដិដើម។
ជាងនេះទៀតត្រូវរៀបចំទីតាំងទទួលពុទ្ធបរិស័ទ ដែលយកចង្ហាន់ប្រគេនព្រះសង្ឃ ត្រូវរក្សាគម្លាតសុវត្ថិភាពជៀសវាងការប្រមូលផ្ដុំមនុស្សច្រើន។ ត្រូវកំណត់ពុទ្ធបរិស័ទចូលក្នុងព្រះវិហារសាលាឆាន់និងកុដិនីមួយៗ តាមទំហំនិងបរិវេណទីតាំង ជៀសវាងការប្រមូលផ្ដុំមនុស្សច្រើននិងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលត្រូវរៀបចំវេនចេញចូលពុទ្ធបរិស័ទនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ និងមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិងទីកន្លែងឲ្យពុទ្ធបរិស័ទបន្តដើម្បីកាត់បន្ថយជាអតិបរមានូវឱកាសនៃការឆ្លងជំងឺកូវីដ១៩។ជាងនេះទៀតត្រូវបាញ់ថ្នាំសម្លាប់មេរោគមុនពេលនិងក្រោយពីការជួបជុំពុទ្ធបរិស័ទ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាលោកបានចេញវិធានការរដ្ឋបាលមួយដោយសម្រេចផ្អាកទីតាំងរមណីយដ្ឋានទេស​ចរណ៍រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ទីសាធារណៈដែលមានសភាពអ៊ូរអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនរយៈពេល២ សប្តាហ៍ចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃទី២១ ខែមេសា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6850 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
90068 នាក់
ខែនេះ :
229669 នាក់
3 ខែនេះ :
608537 នាក់
សរុប :
3162930 នាក់