ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល
Thu,01 April 2021 (Time 04:46 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 129នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីស្ថានី​យ៍​ជញ្ជីងកូន​ដំរី ស្ថិតនៅ​ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ​ខេត្ត​មន្ទាយ​មានជ័យ ថ្លឹង​រថយន្តខ្សែដឹក​ទំនិញរបស់ក្រុមហ៊ុនឥន្ទ្រី ស រួច​ប្រាប់ថា​លើទម្ងន់ ត្រូវបង់​ផា​កពិន័យ​ចំនួន មួយ​លា​ន​រៀល(១ លានរៀល) រួចមក ក៏ស្រាប់តែ​នៅរសៀលថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០​២១ តៃកុង​និងព្រូ រ​ថយន្ត​បាន​លើកគ្នា​យក​រថយន្ត​​ជាង១០​គ្រឿង​ធ្វើ​ការបិតផ្លូវ​ចេ​ញ ចូល ស្ថានីយ៍ជ​ញ្ជីង​ខាង​លើ​នេះ​ ដើម្បី​សុំការ​អន្តរាគ​មន៍​ពីប្រធាន​គ្រប់គ្រងស្ថានី​យ៍ជញ្ជីង និង​ប្រ​ធានមន្ទី​រសា​ធារ​ណៈ​ការដឹកជញ្ជូន​ខេត្តបន្ទាយ​មាន​ជ័យ។

បើតាមតៃកុង​និងព្រូរថយន្តដែល​បានលើកគ្នាតវ៉ានោះបាន​ឲ្យដឹងថា នេះមិនមែនជាលើកទីមួយ​នោះ​ទេដែល​ស្ថានីយ៍​ជញ្ជីង​ខាងលើនេះបានឃុបឃិតគ្នា​ធ្វើស៊ី ពោល​គឺ​ច្រើនលើក​ច្រើន​សារ​មក​ហើយដោយថ្លឹងលើស​ជាង៤៥តោនរហូត ដែល​ត្រូវនឹងផែន​ការកំណត់ផាកពិន័យ តែផ្ទុយ​ទៅ​វិញរា​ល់​ដែលពួក​គាត់​មុន​នឹង​ដឹក​ចេញពីក្រុមហ៊ុន​ បាន​ធ្វើការថ្លឹង​គ្រប់តោ​នដែលក្រ​សួង​កំ​ណត់​ឲ្យ ទាំង​ដឹក​ទៅភ្នំពេញ និងពីភ្នំពេញម​កក្រុងប៉ោយប៉ែត ហើយបើដឹ​កមកពីភ្នំពេ​ញមកក្រុងប៉ោ​យប៉ែត​វិញ​មាន​ស្ថានីយ៍​ជញ្ជីង​ជាច្រើន​កន្លែង នៅ​ពេល​ថ្លឹង​មិនដែ​លឆ្លើ​ថា លើសបានម្តងណានោះទេ មានតែ​ស្ថានីយ៍​ជញ្ជីង​កូនដំរី សង្កាត់និមិត្ត មួយនេះទេ ដែល​ចូលថ្លឹង​ពេល​ណាក៏ឆ្លើយ​ថា​ លើសរហូត ដោ​យ​ស៊ូទ្រាំ​នូវទង្វើ​របស់ស្ថានីជញ្ជីងខា​ងលើ​ពុំបាន​នោះ ក៏សម្រេចចិត្ត​លើកគ្នា​តវ៉ា​ ដើម្បីស្វែងរក​យុត្តិធ​ម៌​ពី​ថ្នាក់​ដឹកនាំ​របស់ក្រសួង​តែម្តងទៅ។

តៃកុង​និងព្រូរថយន្តបញ្ជាក់ថា ក្រោយពីប្រតិកម្ម និ​ងលើក​គ្នាតវ៉ាអស់​រយះពេល​ជាច្រើន​ម៉ោង​និង​ឲ្យ​ដំ​ណាង​តៃកុង​និងព្រូរ​ថយន្ត​ចូល​ជួប​ចចា​រគ្នា​មក​នោះ​ ខាងមន្ត្រីស្ថានីយ៍​ជញ្ជីងបាន​ឲ្យរថ​យន្ត​ដែល​ថ្លឹង​រួចថា​លើស​តោន​ចូលថ្លឹង​ម្តងទៀត​ ជាលទ្ធផល​ឃើញថា ខុសគ្នានៅ​មុន​ពេលថ្លឹងទម្ងន់​ជាង​៤៥​តោន​ត្រូវផាកពិន័​យ តែ​ក្រោយពេ​លថ្លឹងនៅ​សល់​៤៤​តោន ៣០០គីឡូ​ ដែលមិនត្រូវផាកពិន័យ​ទៅ​វិញ​ រួច​បាន​អនុញ្ញាត​ឲ្យពួក​​គាត់បន្តដំណើរ​ដោយ​មិនមាន​ការផាកពីន័យឡើយ។

ជាមួយគ្នានោះដែរពួកគាត់បានស្នើ​​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការនិង​ដឹងជញ្ជូន​ អញ្ជើញ​ពិនិ​ត្យមើល​មន្ត្រី​ក្រោម​ឱវ៉ាត​ផង​ ដើម្បីជៀស​វាងនាំ​ឲ្យ​ប៉ះពាល់​ដល់ស្ថានីយ៍​ជញ្ជីង និងម​ន្ត្រីល្អៗ​ផ្សេ​ង​ជា​ច្រើន​រូបទៀត​។

ជំវិញបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មាន​យើង​មិនអាច​សុំការ​ពន្យល់​ណាមួយពីមន្ត្រី​នៅស្ថានីយ៍​ជញ្ជីង​ខាង​លើបានទេ ខណៈចូល​សួរនាំពួក​គាត់មិនឆ្លើយតប ឈរធ្វើមិនដឹង​ថែ​មទាំងដេញអ្នក​សារ​ព័ត៌​មា​នចេញទៀត​ផង។

ដោយឡែក​លោក សុក ចាន់ថា ​ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក៏​មិន​អាច​សុំការ​ពន្យល់​ណាមួយបានដែរដោយ​ខលទូរសព្ទ័​ចូលគ្មានអ្នកទទួល៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6392 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89610 នាក់
ខែនេះ :
229211 នាក់
3 ខែនេះ :
608079 នាក់
សរុប :
3162472 នាក់