ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្មេងប្រុសម្នាក់ខឹងនិងបងស្រីស្តីបន្ទោសពីរឿងដើរលេងហើយថែមទាំងទះកំផ្លៀង៣ដៃខឹងខ្លាំង រត់ទៅចង ក សម្លាប់ខ្លួនបានសម្រាច
Wed,31 March 2021 (Time 05:07 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖
ក្មេងប្រុសចិត្តខ្លាំងម្នាក់ខឹងនិងបងស្រីស្តីបន្ទោសពីរឿងដើរលេង បន្តិចបន្ទួចហើយថែមទាំងទះកំផ្លៀង៣ដៃទៀត រត់ទៅចង ក សម្លាប់ខ្លួនបានសម្រេច គេប្រទះឃើញនៅវេលាម៉ោង ២រសឿលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍អូរអំបិលបានប្រាប់អ្នកព័ត៍មានឲ្យដឹងថាក្មេងប្រុសដែលចង ក សម្លាប់ខ្លួនមានឈ្មោះ រឿន បញ្ញា អាយុ ១២ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​
នគរបាលប៉ុស្តិ៍អូរអំបិលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ក្មេងប្រុសនេះ បានខឹងនិងបងស្រីស្តីបន្ទោសពីរឿងដើរលេងទាំយទាំងថ្ងៃមិនខិតខំរៀនសូត្រហើយបានទះកំផ្លៀងចំនួន៣ដៃបន្ថែមទៀង ក៏បានយកខ្សែរនីឡុងកាវសម្រាប់ចងមងប្រវែងប្រហែលជិត៣ម៉ែត្រ រត់ទៅចងកហ្នឹងដើមអាកាស្យាកំពស់ប្រហែល២ម៉ែត្រកន្លះពីដី ចំងាយពីផ្ទះប្រហែល១៣០ម៉ែត្រ ខាងកើតផ្ទះក្នុងកម្ពោតព្រៃ ភ្លាមៗនោះដោយមានការមិនទុកចិត្តបងប្អូនក៏បានដើរតាមរកក៏ប្រទះឃើញកុមារ៉ានេះបានចង ក រួចទៅហើយ បន្ទាប់មកបាននាំគ្នាធ្វើការសង្គ្រោះដឹកយកទៅមន្ទីពេទ្យបង្អែកសិរីសោភ័ណ ពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថាជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏បានដឹកសពត្រឡប់មកផ្ទះ។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងប្រុសរូបនេះ កន្លងមកតែងតែគម្រាមក្រុមគ្រួសារពីចង់ចងក សម្លាប់ខ្លួន ពេលគេខឹងម្តងៗ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច ដោយសារតែក្មេងនេះវិនាសខ្លាំង បង និង ម្តាយឪពុកស្មើរឲ្យព័ត៍មានកុំឲ្យដាក់ឈ្មោះពួកខ្លួននាំតែខ្មាសគេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6040 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89258 នាក់
ខែនេះ :
228859 នាក់
3 ខែនេះ :
607727 នាក់
សរុប :
3162120 នាក់