ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជិះម៉ូតូបុកគោបណ្តាលឱ្យមនុស្សខ្ទាត់ចេញពីម៉ូតូត្រូវរថយន្តធំកិនស្លាប់
Wed,31 March 2021 (Time 05:03 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 7នាក់)


ខេត្តត្បូងឃ្មុំ៖ បើកម៉ូតូលឿនបុកជាមួយគោដើរឆ្លងផ្លូវបណ្តាលឱ្យធ្លាក់អ្នកជិះម៉ូតូធ្លាក់ខ្ទាតចេញពីម៉ូតូត្រូវរថយន្តធន់ធំកិនស្លាប់ទាំង២នាក់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ស្ថិតនៅលេីផ្លូវជាតិលេខ៧ ក្នុងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ឯក ឈន សុធន អធិការនៃអធិការដ្ឋាននគរបាលក្រុងសួងបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោ និងម៉ូតូនិងរថយន្ត ដោយសត្វគោដើរឆ្លងផ្លូវ គាប់ជួននឹងម៉ូតូជនរងគ្រោះបើកបរ ពីលិចទៅកើត មិនបានប្រយ័ត្នបណ្តាលឱ្យបុកជាមួយសត្វគោនោះតែម្តង បន្ទាប់ពីបុកគោរួចអ្នកជិះពីក្រោយពីរនាក់បានខ្ទាតធ្លាក់ពីលើម៉ូតូ បន្ទាប់មកក៏ត្រូវបាន រថយន្តធន់ធំ បើកបរស្របទិសជាមួយម៉ូតូ បណ្តាលឱ្យកិនជនរងគ្រោះស្លាប់ទាំង ២នាក់នៅនឹងកន្លែងកើតហេតុយ៉ាងយ៉ាងអាណោចអាធ័មបំផុត។

លោកវរសេនីយ៍ឯក ឈន សុធន បានបន្តថានៅក្នុងហេតុការណ៍នោះគឺមានម៉ូតូម៉ាកវ៉េវឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ បេីកបរដោយឈ្មោះ ឌុម ម៉ៅ ភេទប្រុសអាយុ ៤៧ឆ្នាំជាតិខ្មែរនៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានបើកបុកសត្វគោដួលបណ្តាលឲ្យមនុស្សពីរនាក់ជិះពីរក្រោយខ្ទាតចូលរថយន្តធំមិនស្គាល់ម៉ាក បន្ទាប់មកក៏ត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

លោក វរសេនីយ៍ឯកបន្តទៀតថាជនរងគ្រោះទាំងពីរនាក់នោះទី១៖ឈ្មោះ យីម នាន ភេទ ស្រី អាយុ ៦៥ឆ្នាំជាតិខ្មែរ នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ បានស្លាប់នៅកន្លែងកើតហេតុ(ត្រូវជាម្តាយក្មេក ឌុង ម៉ៅ អ្នកបើកបរម៉ូតូ )
ទី២៖ឈ្មោះ ភ្នួក ភ្នងអាយុ១៣ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នា(ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវជាចៅរបស់សពឈ្មោះខាងលើ)។ចំណែកឈ្មោះ ឌុង ម៉ៅ រងរបួស យ៉ាងដំណំត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួងបានចុះដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍និងធ្វើកំណត់រួចក៏ប្រគល់សពជនរងគ្រោះទាំងពីរនាក់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះនិងសត្វគោត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួងដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ លីម ប៊ុនហេង

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6777 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89995 នាក់
ខែនេះ :
229596 នាក់
3 ខែនេះ :
608464 នាក់
សរុប :
3162857 នាក់