ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកនិងជួញដូរថ្នាំញៀន
Wed,31 March 2021 (Time 05:13 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 28នាក់)


បាត់ដំបង)កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ពីបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ជំហានទីមួយធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ឈ្មោះ សារឿន ចាន់ធឿត ហៅ ថឹង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យកបានរួមមាន៖
- ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០១កូនថង់ ទម្ងន់ ០,៨៨ក្រាមទាំងសំបក - ទូរស័ព្ទដៃចំនួន០២គ្រឿង -និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ក្រោយឃាត់ខ្លួននិងយោងតាមចម្លើយសារភាពរបស់ឈ្មោះ សារឿន ចាន់ធឿត ហៅ ថឹង ព្រមទាំងមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត-ឈ្មោះ ស៊ុយ សឿប ហៅ មុំ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
- ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០១ថង់ ទម្ងន់ ១៧,៩១ក្រាមទាំងសំបក - ទូរស័ព្ទដៃចំនួន០១គ្រឿង -ជញ្ជីងអេឡិចត្រូនិកថ្លឹងថ្នាំញៀនចំនួន០១គ្រឿង - ប្រាក់ខ្មែរចំនួន ៥ម៉ឺនប្រាំពាន់រៀល ។

ជនសង្ស័យក្រោយធ្វើការឃាត់ខ្លួនសាកសួរ ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)សរុបចំនួន ០២ថង់ ទម្ងន់ស្មើ ១៨,៧៩ក្រាម
រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6585 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89803 នាក់
ខែនេះ :
229404 នាក់
3 ខែនេះ :
608272 នាក់
សរុប :
3162665 នាក់