ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ថាជនសង្ស័៤នាក់មានប្រុស ស្រីផ្តុំក្បាលគ្នាលក់ និងជក់ថ្នាំញៀនត្រូវកំលាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនក្រុងឃាត់ខ្លួន
Wed,31 March 2021 (Time 05:01 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖
ជនសង្ស័៤នាក់មានប្រុស ស្រីផ្តុំក្បាលគ្នាលក់ និងជក់ថ្នាំញៀនត្រូវកំលាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនក្រុងឃាត់ខ្លួននៅព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ត្រី កាន់ សៀង អធិការរងនគរបាលក្រុងសិរីសោភ័ណ ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាក្រោយពីទទួល បានព័ត៌មានពីប្រជាពលរដ្ឋ
ថាមានស្រី ប្រុសកំពុងជក់ លក់ថ្នាំញៀនលោកបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ចុះស្រាវជ្រាវ ឈានដល់បង្រ្កាបសង្ស័យ ជួញដូរ១នាក់ ឈ្មោះថាត់ ចាន់ថា ភេទប្រុសអាយុ៤៣ឆ្នាំ  ដកហូត សម្ភារះ ម្សៅក្រាមសថ្លាចំនួន១កូនថង់ បំពង់ទាម៉ូមែត្រចំនួន២ ដែកកេះ២ទូរស័ព្ទ ២គ្រឿង ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ នៅអធិការដ្ឋាន ។
លោក អធិការរង បានបញ្ជាក់ទៀតថាក្រោយពីទទួលបានចម្លើយសារភាពរបស់ឈ្មោះថាត់ ចាន់ថា លោកបានបន្តដឹកនាំកម្លាំងចុះបង្រ្កាបជនសង្ស័យ លក់ថ្នាំញៀនចំនួន២នាក់ទៀត១ឈ្មោះសម្រស់ បូរី ហៅខ្លា ភេទប្រុសអាយុ២៩ឆ្នាំ ២ឈ្មោះ ដួង ស្រីមុំភេទស្រីអាយុ៣១ឆ្នាំ និងឆែកឆេរដកហូតសម្ភារ: ម្សៅក្រាមសថ្លាចំនួន២ កូនថង់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក wy ចំនួន៩គ្រាប់ដបជក់ចុំនួន២ដែក កេះចំនួន២បំពង់ទាម៉ូម៉ែតចំនួន១ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន បំពង់ប៉ឺតមួយចំនួនទូរស័ព្ចចំនួន៥ គ្រឿង។
នៅថ្ងៃដដែលនោះដែរបន្តទៅឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះឡាយ ស្រី ភេទស្រីអាយុ៣៤ឆ្នាំ នៅភូមិ៤ សង្កាត៉ព្រះពន្លា ក្រុងសិរីសោភ័ណនិង ឆែកឆេរដកហូត ម្សៅក្រាមសថ្លាដាក់ក្នុងបំពង់ប៉ឺតចំនួន២០កំណាត់ បំពង់ប៊ឺតមួយចំនួន ដបជក់ចំនួន១ សំបក ថង់មួយចំនួនបំពង់កែវទាម៉ូម៉ែត្រ ចំនួន២ទូរស័ព្ទចំនួន៣គ្រឿង។
លោកវរសេនីយ៍ឯក ស្រី សារ៉ុមនាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថាជនសង្ស័យ ប្រុស ស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6693 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89911 នាក់
ខែនេះ :
229512 នាក់
3 ខែនេះ :
608380 នាក់
សរុប :
3162773 នាក់