ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រថយន្តធុនធំមួយគ្រឿងបើកចេញពីកន្លែងប៉ះកង់ទ្បើងមកមហាវិថី វិមានឈ្នះ=ឈ្នះខ្វះការប្រុងប្រយ័ត្ន បណ្តាលកៀរគ្នាជាមួយរថយន្តធុនធំមួយគ្រឿងទៀត ក្រឡាប់ផ្ងារជើង
Wed,31 March 2021 (Time 04:59 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះ=ឈ្នះ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅកៀរអូសរថយន្តធុនធំមួយគ្រឿងទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជើងចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣១ ខែមិីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ មហាវិថី វិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តៃកុងរថយន្តក្រឡាប់មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4751 បើកដោយបុរសម្នាក់ ចេញពីកន្លែងប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះ=ឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យកៀរគ្នារហូតរថយន្តធុនធំដែលដឹកថ្មបួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តដែលក្រឡាប់នោះ ដាច់កាឡេកង់ខាងមុខ និងរថយន្តមួយគ្រឿងទៀតរងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ រ៉ារ៉ា

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6138 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89356 នាក់
ខែនេះ :
228957 នាក់
3 ខែនេះ :
607825 នាក់
សរុប :
3162218 នាក់