គួរឲ្យអាសូរកូនលេងក្រោមគោយន្ត ឪពុកឡើងបើកមិនបានមើល កិនស្លាប់ភ្លាមៗគួរឲ្យរន្ធត់
ខេត្តបន្ទាយមានជ័យ៖
ក្មេម្នាក់ចូលទៅលេងក្រោមរ៉ឺម៉កគោយន្តកន្ត្រៃពេលឪពុកលើដាក់ដំឡូងមីមិនបានជាមើលកូនបើកចេញបណ្តាលឲ្យកិនកូនស្លាប់នៅនិងកន្លែងនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២១ នៅចំណុចគោកវល្លិ៍ប្រេង ចម្ងាយប្រមាណ១០គ.ម ខាងជើងភូមិគោកសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថាកុមារ៉ារងគ្រោះមានឈ្មោះ វ័ន វ៉ាន់អ៊ី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ លឹម ម៉ុន ប្រុស អាយុ៣៧ឆ្នាំ និង ម្តាយ ឈ្មោះ សយ សាវង្ស អាយុ៣៤ ជាពលរដ្ឋរស់នៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថានៅមុនពេលកើតហេតុ ឈ្មោះ លឹម ម៉ុន និង ប្រពន្ធ ឈ្មោះ សយ សាវង្ស ទាំង២នាក់ប្តី ប្រពន្ធ បានមកស៊ីឈ្នួលដកមើមដំឡូងមីឲ្យគេ នៅចំណុចគោកវល្លិ៍ប្រេង ចម្ងាយប្រមាណ១០គ.ម ខាងជើងភូមិគោកសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនៅពេលដកដំឡូងរួច២នាក់ប្តីប្រពន្ធ ដើរបានប្រមូលមើមដំឡូងមីដាក់លើគោយន្តកន្ត្រៃ អស់មួយកន្លែង បើកទៅយកមួយកន្លែងទៀត ប៉ុន្តែមិនបានចាប់អារម្មណ៍ថាកូននៅលេងក្រោមគោយន្តពេលបើកចេញទៅជាន់កូនកំពុងលេងក្រោមរ៉ឺម៉កគោយន្តជាន់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ ។សពក្មេងប្រុស ត្រូវបានឪពុកម្តាយនាំយកមក ធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្រែងនៅផ្ទះ៕