ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សមត្ថកិច្ចព្រហ្មទណ្ឌស្រសួងមហាផ្ទៃបញ្ជូនខ្លួនក្រុមចាប់ជំរិតជនជាិចិនទាំង១៤នាក់ទៅតុលាការ
Tue,30 March 2021 (Time 10:08 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ៖​ សមត្ថកិច្ចព្រហ្មទណ្ឌស្រសួងមហាផ្ទៃបញ្ជូនខ្លួនក្រុមចាប់ជំរិតជនជាតិចិនទាំង១៤នាក់ទៅតុលាការ​ នាព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២១​ ដែលជនជាតិចិនទាំង១៤នាក់នេះ​ បន្លំខ្លួនធ្វេីជាគ្រូពេទ្យ​ ចុះយកសំណាក់កូវីដ១៩ ហើយ​ចាប់​ជំរិត​ជនជាតិចិនដូចគ្នា២នាក់ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ​ ​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ POSITANO BOUTIQUE HOTEL ។

សូមបញ្ជាក់ថា៖​ នាវេលាម៉ោង ១៦:០៥នាទី ល្ថាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​ ១៤នាក់ ជនជាតិចិន បន្លំ​ខ្លួន​ធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ចុះយក​សំណាក​កូវីដ១៩ ហើយ​ចាប់​ជំរិត​ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាលបង្ក្រាបបាន។

ករណី​ចាប់​ជំរិត​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ POSITANO BOUTIQUE HOTEL ​ ហើយ​កម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បបានចំនួន ២​នាក់​ដោយ​សុវត្ថិភាព។

តាមមន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ដូច​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក ដើម្បី​ធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ នៅ​មូលដ្ឋាន​ខណ្ឌចំការមន រួច​ជំរិត​ទារប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​។

បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត រហូត​ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន​ ០២​នាក់ ជា​ជនជាតិ​ចិន ទើបកម្លាំង​នគរបាល​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជន​ជាតិចិន​ បន្តបន្ទាប់​ចំនួន១៤នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL ដែល​មាន​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​សាកសួរ​ ចាត់ការ​តាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5422 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
88640 នាក់
ខែនេះ :
228241 នាក់
3 ខែនេះ :
607109 នាក់
សរុប :
3161502 នាក់