ខ្ចីម៉ូតូមិត្តភ័ក្តិសង់០១០ទៅលួចម៉ូតូសង់០២១បានសម្រេចតែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភ័ក្តិស៊េរីឆ្នាំ២០១០នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅរកទិញអីហូបបន្តិចស្រាប់តែបន្តទៅលួចដូរម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១ បានសម្រេចនៅ សង្កាត់កំបូលខណ្ឌកំបូល ព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួន បានមកវិញកាលពី វេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅម្តុំផ្លួវរថភ្លេីង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះឆៅ ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់មួយភ្លេតដោយសារតែធ្លាប់ស្គាល់គ្នាទេីបឲ្យជិះទៅ ។
ជនរងគ្រោះបានបន្តថា អស់រយះពេលជាច្រេីនថ្ងៃនៅមិនឃេីញជនសង្ស័យយកម៉ូតូប្រគល់ជូន ទេីបរូបគាត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដេីម្បីសុំការអន្តរាមន៍ ។ លុះរហូតមកដល់វេលាម៉ោង៣រសៀល ទេីបសមត្ថកិច្ចខលប្រាប់តែជនសង្ស័យត្រូវបានឃាត់ខ្លួនបានហេីយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនោះ ជនសង្ស័យខាងលេីបានជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១០ មួយគ្រឿងយកទៅប្តូរយកម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១ នៅសង្កាត់កំបូល ខណ្ឌកំបូល ហេីយគេចខ្លួនបាត់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ លុះរហូតមកដល់ថ្ងៃទី២៩ ខែមីនា ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបាននៅចំណុចផ្លូវរថភ្លេីង សង្កាត់ស្រះចក ខណ្ឌដូនពេញ រកឃេីញថ្នាំញៀនមួយកញ្ចប់តូច រួចនាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍កំបូលដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ