ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែតម្នាក់ ត្រូវកម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពីលួច​ដឹក​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ តាមច្រក​របៀង​ទៅប្រទេសថៃ
Mon,29 March 2021 (Time 06:34 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 9នាក់)


ខេត្ត​បន្ទាយមានជ័យ​៖​បន្ទាប់ពី​ទទួលបា​ន​ព័ត៌មាន​សម្ងាត់​ថា​ មា​នការ​ចរាចរណ៍​នាំព​លករ​ឆ្លងដែន​ខុស​ច្បាប់តា​មច្រ​ករ​បៀង​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ដោ​យមាន​រថយន្តប្រភេ​ទកាម៉ារីពណ៌ស មួយ​គ្រឿង​ជាអ្នកធ្វើ​សកម្មភា​ពនោះ នៅព្រឹកថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០២១ កម្លាំង​ចម្រុះ​មានកម្លាំង​អាវុធហ​ត្ថក្រុង​ប៉ោយប៉ែត កងពល​តូចថ្មើរជើងលេ​ខ៥១ កម្លាំងវរសេនា​តូចនគរ​បាលការពា​រព្រំដែន​គោកលេខ៩១១ បានសហការណ៍ចុះបង្ក្រាបនៅចំណុចខាងក្រោយ​ផ្ទះ​សំណាក់​លី ហួត ក្បែរមា​ត់​អូរព្រំដែន ខាង​ជើ​ងចុង​ស្រស់ ស្ថិត​នៅ​ក្នុងភូ​មិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។
ក្នុងពេលនោះ ដោយ​ឃាត់​ខ្លួនជ​ន​សង្ស័យ​ម្នាក់ជាមេខ្យល់ ត្រូវបាន​គេស្គាល់ឈ្មោះ យឹម នៅ ភេទប្រុស អាយុជាង​៤០ឆ្នាំ មាន​តួនាទី​ជា​ក្រុម​ប្រឹក្សា​សង្កាត់ប៉ោយប៉ែត។
ចំណែក​២​នាក់​ផ្សេងទៀត​ដោយមា​ន​ការ​សង្ស័យ​អាច​ជា​មាន​ការ​រួមគំនិតគ្នា​នោះ ​កម្លាំង​ស​មត្ថកិ​ច្ច​​ក៏​បាន​នាំ​ខ្លួន​យកទៅ​សួរ​នាំ​នៅ​មូលដ្ឋានក​ងរាជ​អាវុធហត្ថ​ក្រុង​។
​​​
បើតាមសមត្ថកិច្ចបាន​​ឲ្យដឹងថា កា​រចុះបង្ក្រាបនេះ​ក្រោយពី​មាន​សេចក្តីរា​យការណ៍​សម្ងាត់​​ថា មាន​មេខ្យល់​កំពុង​ធ្វើស​កម្មភា​​ពដាក់​មនុ​ស្ស​ចូល​ក្នុង​រថ​យន្ត ​ហើយ​ដឹក​ជញ្ជូន​មក​ដាក់​នៅ​ចំ​ណុច​ខាង​លើ​ ដើម្បី​បញ្ជូន​ចេញ​ទៅ​ប្រទេស​ថៃ ភ្លាមនោះ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បានចុះ​​ទៅ​ដល់​គោ​ដៅ​ចាប់​ឃាត់​ខ្លួន​​បាន​មេខ្យល់​ម្នាក់ ដែ​លមា​នតួនាទី​ជា​ក្រុម​ប្រឹក្សា​សង្កាត់ប៉ោ​យប៉ែត ​និង​អ្នក​សង្ស័​យ​ពី​នាក់ផ្សេង​ទៀត​ រួម​និងវត្ថុតាងរថយន្តម៉ា​កកាម៉ារីឆ្លាមពណ៌ស​មួយគ្រឿង ពាក់ស្លាកលេខ ​ព្រះសី​ហនុ.2A.1354 សាក់​កាដូរដាក់​ខោអាវ២ ចង្ក្រាន​អគ្គីស​នីមួយផងដែរ។ដោយឡែកពល​ករខ្មែរ ដែល​មេ​ខ្យល់​ដឹក​ទៅ​ បានរត់​គេចខ្លួន​ចូល​ទៅក្នុងទឹកដីថៃ​​បាត់ស្រមោល។

ពាក់ពន្ធ័បញ្ហាខាងលើនេះ​បើតាមលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែ​ត​បាន​ឲ្យដឹង​តាមទូរស័ព្ទថា លោក​មិន​បាន​ដឹងច្បាស់​នោះ​ទេ តែ​ប្រពន្ធរ​បស់​លោក យឹម នៅ បានប្រាប់​ថា គ្រួសា​រ​រ​បស់​គាត់​បាន​ដឹក​ប​ងប្អូន​ជីដូន​មួយ​ទៅធ្វើការ​នៅឯប្រទេស​ថៃវិ​ញ។

ដោយឡែក​លោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ថា ការឃា​ត់ខ្លួន​ជាក់​ស្តែង​មានចំនួន​៣នាក់​ពិតប្រាកដ​មែន​ តែអ្នកដែលពាក់ព័ន្ធមាន​តែឈ្មោះ យឹម នៅ តែម្នាក់​តែប៉ុណ្ណោះ ចំណែក ២នាក់ផ្សេងទៀត​មិនពាក់ព័ន្ធនោះទេ​ ដោយសារ​២នាក់នោះ​បាន​មក​លេង​ផ្ទះ និងមា​នការសង្ស័យ​ក៏បា​នហៅ​មកសួរនាំទាំងអស់តែម្តងទៅ។ដោយបច្ចុប្បន្នឈ្មោះ យឹម នៅ ដែលមា​នតួនាទី​ជា​ក្រុម​ប្រឹក្សា​សង្កាត់ប៉ោ​យប៉ែត ត្រូវ​បាន​ជំនាញ​មូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ កសាង​សំណុំរឿបញ្ជូន​ទៅ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ដើម្បិ​ចាត់​ការ​បន្ត​តាមនិតិវិធី។​​​​

សូមបញ្ជាក់​ដែរថា ដោ​យ​សារ​តែ​​ជំងឺឆ្លង​កូវីដ១៩ ដ៏កាច​សាហាវ មាន​ការឆ្លង​រីករាល​ដាលកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ គួរ​ឲ្យព្រួយ​បារម្ម អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់​ បាន​ចេញ​សេចក្តីណែ​នាំអំពីវិធាន​ការ​របស់​ក្រសួង​សុខាភិបាល និង​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​​បានចេញសេចក្តី​ណែ​នាំអំពីវិធានការ​"៣កា​រពារ និង ៣កុំ " និង​ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ដល់កងកម្លាំង ត្រូវ​ទប់​ស្គាត់​ឲ្យបាន​នូវការ​លួច​ឆ្លង​ដែនខុសច្បាប់​ ដោយ​មិន​បានពិនិត្យ និងធ្វើចត្តា​ឡីស័ក ពិសេស​មេខ្យល់​ត្រូវចា​ប់ឃា​ត់ខ្លួនដាក់​ទោស​ទាន់តាមច្បាប់​ដោយ​មិនលើកលែង​ទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6729 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89947 នាក់
ខែនេះ :
229548 នាក់
3 ខែនេះ :
608416 នាក់
សរុប :
3162809 នាក់