ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ប្រជាពលរដ្ឋរកសីុដឹកជ្រូកលក់នៅតាមព្រំដែនត្រូវបុគ្គល​ជា​យោ​ធា​ម្នាក់ជំរិតលុយផ្ទុះការតវ៉ាពេញតែកន្លែងសាលាឃុំ
Mon,29 March 2021 (Time 06:31 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 12នាក់)


ខេត្តបន្ទាយមានជ័យ៖
ប្រជាពលរដ្ឋរកសីុដឹកជ្រូកតាមម៉ូតូដើម្បីចិញ្ចឹមគ្រួសារនិងបង់លុយធនាគារ លក់នៅតាមព្រំត្រូវបុគ្គល​ជា​យោ​ធា​ម្នាក់ជំរិតទាលុយផ្ទុះការតវ៉ា
ជា​ច្រើន​នាក់​នៅ​បន្ទាត់​ព្រំដែន​ ក្នុង​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មីនា ​២០២១ ​ហើយបាន​លើកគ្នា​ទៅសាលាឃុំ​អូរ​បី​ជាន់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​។
​ប្រជាពលរដ្ឋដឹកជ្រូកនៅតាមព្រំដែនបាននិយាយថាកន្លងមកពួក​គាត់​ប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយដឹកជ្រូកពីថៃតាមម៉ូតូក្នុង១ម៉ូតូដឹកបាន១ទៅ២ក្បាលតាម​បន្ទាត់​ព្រំដែន​ជា​លក្ខណៈ​គ្រួសា​រតិចតួចពេលខ្លះ​ដឹក​ទៅ​លក់​ឲ្យ​គេ​ទិញ​ចិញ្ចឹម ​និង​ខ្លះ​យក​ទៅ​កាប់​លក់​តាម​ទី​ជនបទ ​ពិសេស​តាម​ភូមិ ​ស្រុក​នៅ​បន្ទាត់​ព្រំដែន​ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ​និង​បង់​បំណុល​ធនាគារទេ​។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ស្រាប់តែ​មាន​បុគ្គល​ម្នាក់ ​ជា​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់មិនស្គាល់ឈ្មោះបានធ្វើការអះ​អាង​​ថា​គាត់​ជា​តំណាង​ឲ្យក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ដាច់មុខហើយ​បាន​ស្ទាក់​ចាប់​ជ្រូក​ពួក​គាត់​ជា​បន្តបន្ទាប់​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​តម្រូវ​ឲ្យ​បង់ប្រាក់​ជូន​រដ្ឋ​។​
កន្លង​មក​ពួក​គាត់​បាន​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​ដើម្បី​រកស៊ី​ទិញ​លក់​តាម​រយៈ​ក្រុមហ៊ុន​ដែរ​ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ហាក់​ដាក់​ឲ្យ​ក្នុង​តម្លៃ​ដែល​មិន​អាច​បាន​ចំណេញ​ទើប​ពួក​គាត់​បន្ត​នាំ​ចូល​ជ្រូក​ពី​ថៃ​តាម​ររទេះឬ​រ៉ឺ​ម៉ក​ម៉ូតូ​សណ្តោង​តាម​ច្រករបៀង​វិញ។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការលើកគ្នាមកសាលាឃុំ​អូរ​បី​ជាន់​នេះ ​គឺ​មិនមែន​ករណី​ តវ៉ា​ឬ​ធ្វើ​បាតុកម្ម​អ្វី​ឡើយ​ ពោល​គឺ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើកា​រសម្របសម្រួល​ ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​តំណាង​ក្រុមហ៊ុន​ឲ្យ​ពួក​គាត់​ បាន​រកស៊ី​ជា​ធម្មតា​ផង​ តាម​រយៈ​អាជ្ញាធរ​ក៏បាន​ ព្រោះ​សម័យ​កូ​វី​ដ​នេះ ​លំបាក​ណាស់ម្យ៉ាង​គ្មាន​ប្រាក់​ដោះ​ស្រាយ​បំណុល​ធនធនាគារផង។​
អ្វី​ដែល​សំខាន់​ពួក​គាត់ ​សុំ​រកស៊ី​ដូច​ពី​មុន​ហើយ​ថា បើ​ក្រសួង​ពាក់ព័ន្ធ​ចង់​តម្រូវ​ឲ្យ​ពួក​គាត់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​ដូច​ខាង​ក្រុមហ៊ុន​ ពួក​គាត់​មិន​បដិសេធន៍​ទេ​ សំខាន់​ត្រូវ​មាន​ទីតាំង​បង់ពន្ធ​កន្លែង​ណាមួយ​ដែល​ជិត​និង​ងាយស្រួល​សម្រាប់​ពួក​គាត់​។​
ពាក់ព័ន្ធ​ករណី​នេះ​ លោក​ហ៊ុយ​ ទូច ​ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​ឲ្យដឹងថា ជំនាញ​នៅ​តែ​អនុវត្ត​​វិធានការ​ច្បាប់​ ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺឆ្លង​ពី​ប្រទេស​ជិតខាង ​និង​ជម្រុញ​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​តាម​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម​អគអគ្គនាយកដ្ឋានឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។
ដោយឡែក ​មន្ត្រី​យោធា​ម្នាក់​ដែល​រង​កា​ចោទប្រកាន់​ថា​ នាំ​កម្លាំង​ស្ទាក់​ចាប់​ជ្រូក​របស់​អាជីវក​រ ហើយ​អះអាង​ថា ​ជា​តំណាង​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​ មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចុច​ចូល​គ្មាន​អ្នក​ទទួល​។​
ឆ្លើយ​តប​និង​សំណើ​របស់ប្រជាពលរដ្ឋ ​លោក​តុល​ សា​រិ​ន​ មេឃុំ​អូរ​បី​ជាន់​ប្រាប់​អាជីវក​រថា​លោក​នឹង​ជួប​ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​តំណាង​ក្រុមហ៊ុន​ ដើម្បី​ពិភាក្សា​ក្រែង​មាន​ច្រកចេញ​នៅ​ពេល​ណាមួយ​ នឹង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ផង​ដែរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6294 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89512 នាក់
ខែនេះ :
229113 នាក់
3 ខែនេះ :
607981 នាក់
សរុប :
3162374 នាក់