ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុម​ជនទុច្ចរឹត​ យកគ្រឿង​ចក្រ​វាយ​កម្ទេចដីព្រៃស្រោង ជាង៧​ហិតា ថែមទាំងប្រើអំ​ពើហឹង្សា​ទៅលើ​ព្រះរាជ​អាជ្ញា នឹងអ្នក​សារព័ត៌មាន ខ​ណៈនៅ​ពេល​ដែលចុះ​ទៅបង្រ្កាប
Sun,28 March 2021 (Time 04:05 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 25នាក់)


ខេត្តព្រះវិហារ៖ថ្មីៗនេះតំណាង​អយ្យការ អមសាលា​ដំបូងខេត្តព្រះវិ​ហារ បានដឹកនាំក្រុមការងារ ជំ​នាញ​ខណ្ឌរដ្ឋបាលព្រៃឈើ ​សហការជាមួយអាជ្ញា​ធរមូ​លដ្ឋានឃុំត្បែងពីរ ស្រុកគូលែន​ ខេត្តព្រះ​វិហារ បើកកា​រ​ស៊ើបអង្កេត ស្វែង​រកមុខ​សញ្ញាក្រុម​ឈ្មួញទុច្ចរិត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់គ្រឿងចក្រ វា​យកំទេចព្រៃស្រោង ជាង៧ហិតា គ្រប់គ្រងដោ​យសមត្ថកិច្ចរ​ដ្ឋបា​លព្រៃឈើ​ នៅក្នុងភូមិក្តាក់ ឃុំត្បែង​ពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានពីប្រ​ជាពលរដ្ឋ​នៅក្នុងតំបន់នោះបា​នឲ្យដឹងថា ប​ទល្មើសខាងលើ​នេះជន​ល្មើស​អាចប្រព្រឹត្តបាន​គឺដោយសា​រតែមានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរស្រុកគូលែន គឺមានមេ​ភូមិ​ក្តាក់ មេឃុំត្បែង២ នឹងស​មត្ថកិច្ចមួយចំ​នួនទៀត​នៅក្នុ​ងមូលដ្ឋាននោះ ​ដែលទទួលបានលា​ភសក្ការះ ដើម្បី បើកភ្លើងខៀវ ឲ្យក្រុមជ​នទុច្ចរឹតខាង​លើប្រព្រឹត្តបទល្មើសនេះ។

ក្នុង​ប្រជុំ​បន្ទាន់ ទាក់ទងនឹងករណី​បំផ្លាញព្រៃឈើនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិ​ហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២​១ថ្មីៗនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបា​លព្រៃឈើ​ព្រះវិ​ហារ បានលើកឡើងថា ក្រោយពីកា​រចុះត្រួតពិនិត្យ និងកំណត់ផែ​នទីទិន្នន័យជាក់ស្តែង នៅក្នុង​ទីតាំងដីព្រៃ ដែលក្រុ​មឈ្មួញប្រើប្រាស់គ្រឿងចក្រ វា​យបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំ​ហំប្រមាណជា៧ហិតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ​ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ពិត​ប្រាកដមែន។លោកថា បុគ្គលដែល​ប្រព្រឹត្តទង្វើផ្ទុយនឹ​ង មាត្រា៩៧ ច្បាប់ ​ស្តីពីព្រៃឈើ។

វិធានការបន្តទៀត​នេះលោកនឹង រៀបចំ​ឯកសារ ដាក់ទៅថ្នាក់លើ និងបញ្ជូន​សំណុំរឿងទៅ​កាន់តុលា​ការឆាប់ៗ​នេះ ដោយបច្ចុប្បន្ន មន្រ្តីជំនាញ កំណត់បានមុខសញ្ញាជនសង្ស័យ​អស់ហើយ ចំពោះ​ក្រុម​ឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃប​ទល្មើសបំផ្លិច​បំផ្លាញព្រៃ​ឈើ នៅទីតាំងខាងលើនេះ ។

ជាមួយគ្នានោះ លោក វុធ សាវី ព្រះរាជអាជ្ញា​រង តំណាងអយ្យការ អ​មសាលាដំបូងខេត្តព្រះវិហារ បាន​ថ្លែងថា ចំពោះអ្នក​ពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនា​ញកំណត់បានអត្តស​ញ្ញាណអស់ហើយ ដោយស្ថា​ប័នតុលាការនៅ​រងចាំសំណុំរឿងពីខាង​ជំនាញបញ្ជូនមកតែប៉ុណ្ណោះ។ លោកក៏​បានស​ម្តែង​នូវ​ការសោកស្តាយ ចំពោះព្រៃឈើធំៗ​ ដែលជាប្រភេ​ទព្រៃស្រោងជាច្រើនហិតា ដែលត្រូវបាន​បាត់បង់ ដោយស្នាដៃក្រុមឈ្មួញទុច្ចរិ​តទាំងអស់នោះមួយប៉ព្រិចភ្នែក ដូច្នេះហើយ ក្នុងនាមតំ​ណាង​អយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នឹ​ងប្តេជ្ញាបន្តនីតិវិធី ចាត់ការតាម​ច្បាប់ជាធរមាន ដោយ​មិនឲ្យឧក្រិដ្ឋកម្មបំផ្លាញព្រៃទាំងនោះរួចខ្លួនជាដាច់ខាត ។

សូមបញ្ជាក់ ​ថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០១កន្លងទៅនេះ មានករណីឈូសឆា​យដីព្រៃ​ដោយខុសច្បាប់ នៅភូមិសាស្រ្ត ភូមិ​ក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយទទួល​បានព័ត៌មាន រាយការណ៍ពីប្រជាពលរដ្ឋ ​លោក វុធ សាវី នឹងលោក ចក់ សម្បត្តិ ជាព្រះរាជអាជ្ញា រងអម​សាលាដំបូងខេត្តព្រះវិហារ បានចុះទៅដល់ទីតាំ​ងកើតហេតុខាង​លើជាមួយ​ជំនាញរដ្ឋ​បាលព្រៃឈើ នឹងមន្រ្តីរ​ដ្ឋបាល ប៉ុស្តិ៍ គឺពិនិត្យឃើ​ញថា ពិតជាមានក​រណីឈូស​ឆាយដីព្រៃ​នេះពិតប្រាកដមែន ។

ខណះនោះនៅ​ពេ​លដែលលោកព្រះរាជអាជ្ញា​បានឃាត់ដកហូតទូរស័ព្ទ នឹងសោ ហើ​យបាន​ហៅ​អ្នកបើកគ្រឿង​ចក្រមកសួនាំពាក់ព័ន្ធករណីនេះ ស្រាប់តែ​មានបក្សពួក ក្រុមជនល្មើសមួយក្រុម ប្រដាប់​ដោយដំបង នឹងដុំដែក បានផ្ទុះហឹង្សា​តាមប្រើអំពើហឹង្សាទៅលើ លោ​កព្រះរាជអាជ្ញា រួមទាំង​អ្នក​សារព័ត៌មានដែលនៅក្នុង​ហេតុការណ៍នោះ ហើយក្នុងហេតុការនោះ គឺមានផ្ទុះអាវុធមួ​យគ្រាប់​បាញ់​ឡើងលើ​ពីមន្រ្តីនគរបាលប៉ុស្តិ៍ ដើម្បីការពារលោកព្រះរាជអាជ្ញា កុំឲ្យក្រុមជនល្មើស​ប្រើអំពើ​ហឹង្សាទៅលើរូបលោក នឹងក្រុមការងារ ។ហើយមកទល់​ពេលនេះមុខសញ្ញានឹងអ្នក​ដែលពាក់ព័ន្ធ គឺកំណត់បានហើយ យើងរង់ចាំមើលថា​វាសនា របស់ក្រុម​ជនឧក្រិដ្ឋ នឹងអ្នកពាក់ព័ន្ធ រួចពីសំណាញ់​ច្បាប់រឺយ៉ាងណា។

គួររំលឹកផងដែរថា នៅភូមិសាស្រ្ត ភូមិក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីអំឡុង​ឆ្នាំ២០១៣ មានករណីហឹង្សានេះ​កើតឡើងម្តងរួចហើយ នៅពេលដែលមន្រ្តីអនុវត្តច្បាប់ ខាងស្ថាប័​នតុ​លាការ នឹងជំ​នាញរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ចុះបង្រ្កាបបទ​ល្មើសព្រៃឈើ​នៅភូមិ​សាស្រ្តខាងលើ ស្រាប់តែពេលនោះ ត្រូវបានក្រុមជនល្មើសធ្វើការឡោមព័ទ្ធមន្រ្តី ជំនាញ នឹង​ក្រុមការងារ អស់រ​យះពេល១យប់ទល់ភ្លឺ ប្រដាប់ដោ​យកាំបិតពូថៅ នឹងកាំភ្លើងកែឆ្នៃ ក្នុងពេលនោះ​ដែរដោយសារ តែមានការ អន្តរាគមន៍ ពិសេសពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ទើបរំដោះ​បានក្រុមការងារមកវិញ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6669 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89887 នាក់
ខែនេះ :
229488 នាក់
3 ខែនេះ :
608356 នាក់
សរុប :
3162749 នាក់