ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
យុវជននាក់ខឹងគូសត្រូវធ្លាប់មានទំនាស់នឹងគ្នាពីមុនមកមិនអាចបំភ្លេចបានយកកាំបិតកាប់រងរបួស២នាក់ធ្ងន់ត្រូវអាវុធហត្ថឃាត់ខ្លួន
Sat,27 March 2021 (Time 09:19 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖
យុវជននាក់ខឹងគូសត្រូវធ្លាប់មានទំនាស់នឹងគ្នាពីមុនមកមិនអាចបំភ្លេចបានយកកាំបិតកាប់រងរបួស២នាក់ធ្ងន់ត្រូវអាវុធហត្ថឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងអំពីករណីជនសង្ស័យ២នាក់កាប់មកលើខ្លួនឲ្យរបួសធ្ងន់នៅចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយទទួលតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុមបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ។
  លោក វរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យ ១ឈ្មោះបៀវ ដូច ភេទប្រុស អាយុ១៥ឆ្នាំ ២ឈ្មោះ វង្ស សំណាង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីររស់នៅមណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាដោយសារខឹងនិងជនរងគ្រោះ ១ឈ្មោះចេម វចនា ភេទប្រុស អាយុ១៦ឆ្នាំម្នាក់ទៀតឈ្មោះស៊្រន គីមស្រុង ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់មានទំនាស់នឹងគ្នាពីមុនមកនៅតែខឹងទប់កំហឹងមិនបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសស្មាខាងឆ្វេង និងជនរងគ្រោះម្នាក់ទៀតរងរបួសជង្គង
ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនតែម្តងនិងកាំបិតខ្វែវ១។
ហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហ្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5845 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89063 នាក់
ខែនេះ :
228664 នាក់
3 ខែនេះ :
607532 នាក់
សរុប :
3161925 នាក់