ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី
Thu,25 February 2021 (Time 03:45 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 41នាក់)


(បាត់ដំបង)លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងកាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅក្នុងចំណុចក្រុមទី០៥ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថាករណីអគ្គិភ័យកើតឡើងខាងលើនេះបណ្តាលឲ្យឆេះលំនៅដ្ឋានចំការ០១ខ្នងទំហំ ៩ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ឈប់ ស្រស់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅក្នុងភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡានទើបរលត់បានទាំងស្រុងមិនបណ្តាលអោយឆ្លងឆេះរាលដាលទៅផ្ទះអ្នកដទៃ ហើយក៏មិនបណ្តាលអោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះសិក្សាជុំវិញទីកន្លែងកើតហេតុនិងបានសន្និដ្ឋានថា ករណីឆេះខាងលើគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយជាមួយគ្នានេះទំហំនៃការខូចខាតរួមមាន៖
-ផ្ទះចំនួន ០១ខ្នងទំហំ៩ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង)
-ម៉ាស៊ីនបាញ់ថ្នាំចំនួន០២គ្រឿង
-ជីអ៊ុយរ៉េចំនួន១០ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5616 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
88834 នាក់
ខែនេះ :
228435 នាក់
3 ខែនេះ :
607303 នាក់
សរុប :
3161696 នាក់