ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន
Thu,25 February 2021 (Time 02:53 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 18នាក់)


បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៣/០២/២០២១ នៅចំណុចភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត ប/ជ កម្លាំងមូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ មូលដ្ឋាន អ.ហ ក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តរបស់ខ្លួន លុះដល់ចំណុចភូមិកំពង់ស្វាយបានប្រទះឃើញយុវជនម្នាក់នៅកន្លែងងងឹត ដោយមានការសង្ស័យទើបកម្លាំងហៅមកសួរនាំ និងឆែកឆេររកឃើញមានគ្រឿងញៀននៅនឹងខ្លួនចំនួន០១កូនថង់តូច ទម្ងន់០,៣៨ក្រាម ហើយក៏បានឃាត់ខ្លួនតែម្ដង ហើយដកហូតម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿងបន្ថែមទៀត។
   លោក វ/ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អោក សុផាណាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឡាន បច្ចុប្បន្នរស់នៅភូមិតារាងបាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ។
   ជនសង្ស័យក្រោយពីកម្លាំងឃាត់ខ្លួនត្រូវបានបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុងដើម្បីធ្វើការសាកសួរ។
   ជនសង្ស័យខាងលើក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា រូបគេបានទិញគ្រឿងញៀនមកដើម្បីទុកប្រើប្រាស់ពិតប្រាកដមែន ដោយសាររូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាង២ឆ្នាំមកហើយ។
   ដោយផ្អែកលើមានវត្ថុតាងគ្រឿងញៀន និងចម្លើយសារភាពផងនោះ ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញគ្រឿងញៀន អ.ហ ក្រុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អ.ហ ខេត្តចាត់ការបន្ត ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញគ្រឿងញៀន អ.ហ ខេត្ត កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃទី២៤/០២/២០២១នេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5931 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89149 នាក់
ខែនេះ :
228750 នាក់
3 ខែនេះ :
607618 នាក់
សរុប :
3162011 នាក់