ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន
Thu,25 February 2021 (Time 02:51 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 17នាក់)


(បាត់ដំបង) ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹកនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ចុះធ្វើការបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភ្នំកាច់ផ្កា ស្ថិតក្នុងភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ខណៈដែលសមត្ថកិច្ចចុះល្បាតនៅក្នុងភូមិសាស្ត្រខាងលើ។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ /១-ឈ្មោះ យឿន វាស្នា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី/២-ឈ្មោះ ប៊ុន រឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះធំ ឃុំស្តុកប្រវឹកស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖
-ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ១៥ថង់ ទម្ងន់ ៤,៦៥ក្រាម
និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនផងដែរ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5992 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89210 នាក់
ខែនេះ :
228811 នាក់
3 ខែនេះ :
607679 នាក់
សរុប :
3162072 នាក់