ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ
Wed,24 February 2021 (Time 08:40 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 23នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រជាព​លរដ្ឋមួយ​គ្រួសារ​ដែលបាន​អះអាងថា​ ខ្លួនរងគ្រោះ​និងភាពអយុត្តិធម៌​ពី​សំ​ណាក់​អ្នកមានលុយ មានអំណា​ចដែលបាន​វាទ​ទីយកដីកេរ្តិ៍រប​ស់ឪពុក​ឈ្មោះ ជា​ សាវី ជាអតីត​ទា​ហាន ដែ​លបច្ចុប្បន្នបា​នស្លាប់​បាត់​ទៅហើយ​យ​កធ្វើជា​សម្បត្តិផ្ទាល់ខ្លួន​ ដោយ​​គ្មានដំណោះ​ស្រាយ​ពី​អាជ្ញាធរក្រុង ខេត្ត ​ទោះ​ជាពួកគាត់​បា​នដាក់ពាក្យ​បណ្តឹង​ជាច្រើន​លើ​កច្រើនដងយ៉ាងណាក្តី។

បើតាមលោកស្រី​ ជា សុខហ្គេច អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅ​ភូមិ​សុភី ក្រុងសិរីសោភ័ណ្ឌ បាន​ឲ្យដឹ​ងថា ដីរបស់ខ្លួន​ដែលបានកាន់កាប់បន្តពីឪពុកនៅចំណុច​ភូមិ​សូរិយ៉ា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ មានកន្ទុយប័ណ្ណ(ចុងសន្លឹក)ត្រឹមត្រូវដែលមានទំហំ៣៨៤៩៣ម៉ែត្រ ស្មើនឹងជា​ង៣ហិចតា ដែលបច្ចុប្បន្ននៅ​សល់មិនបាន១ហិចតានោះទេ ដោយសារ​មានលោ​កឧត្តម​សេនីយ៍​ទោ ជា សំណាង មានតួនាទីជាប៉េអ៊ឹមផ្ទៃប្រទេសមួយរូប និងលោក ហង្ស ម៉ៅ បានវាទទី​យកម្តង​បន្តិចៗ រហូតមានការកាយផ្តាច់ផ្លូវនិង​ឈូសខ្ទម​ដែលពួកគាត់​សាងសង់គ្រោង នឹងដេកចាំ​ធ្វើចំការ​នៅទី​នោះ​ ជាក់ស្តែង​កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកហង្ស ម៉ៅ​ បានបន្តយក​គ្រឿងចក្រ​កាយ​ផ្តាច់ផ្លូវ​ ក្នុងគោលបំណង​យកដីដែល​នៅសេះសល់បន្ថែម។ដូច្នេះពួកគាត់ស្នើ​ឲ្យ​ ថ្នាក់ដឹក​នាំជួយ​អន្តរាគម​​​ឲ្យបា​នដីនេះមកវិញ​ ដើម្បីទុកគ្រាន់​ធ្វើចំការចិញ្ចឹមជីវិតនិងអាស្រ័យផលលើដំណាំផ្សេងៗផង។

ជុំវិញការចោទប្រកាន់​នេះដែរ លោក ហង្ស ម៉ៅ បាន​​ឲ្យដឹងតា​មទូរស័ព្ទថា លោក​សុំធ្វើការ​ច្រាន​ចោល​ទាំង​ស្រុង​នូវការចោទប្រកាន់នេះ​ ដោយសា​រលោក​មិនបានជាប់ពាក់ព័ន្ធ​នោះទេ តែលោក​គ្រាន់​តែជាអ្នកមើលខុស​ត្រូវ​ឲ្យលោក​ជំទាវ​ ហ៊ុន ណេង តែប៉ុណ្ណោះ។

លោក​បញ្ជាក់ថា ដីនេះសរុ​បរួ​មមានទំហំ​២០ហិចតា មាន​ប្លង់រឹងត្រឹមត្រូវដែលមានការទទួ​លស្គាល់ពីលើ​ ហើយ​ដី​នេះទិញ​ហុនគ្នា​៣នាក់បង​ប្អូន ដោយ​ទិញ​ពី​លោក​ជំទាវ ឈឹង ណេង​ ហើយ​កាល​ពីដើមឡើយ​ដីនេះ​គឺលោក​ជំទាវ ឈឹង ណេង បានប្រគល់​​ឲ្យលោកជា ​សាវី អតីតទាហាន និងត្រូវ​ជាឪពុករប​ស់លោកស្រី​ ជា សុខ​ហ្គេច ​មើលខុសត្រូវតែប៉ុ​ណ្ណោះ​ ចំណែកប្លង់​រឹង​គឺជា​ឈ្មោះរបស់​លោកជំទាវ ឈឹង ណេង យ៉ាង​ពិត​ប្រាកដ ព្រមទាំងមានអាជ្ញា​ធរគ្រប់ជាន់ថ្នាក់ដឹងឮទៀតផង តែក្រោយមកលោកជំទាវ ឈឹង ណេង ក៏បាន​លក់ទៅ​ឲ្យ​លោកជំទាវ​ ហ៊ុន ណេង កាន់កាប់ស្រប​ច្បាប់បន្តរហូតមកដល់បច្ចុប្បន្ន។

ដោយឡែកលោ​កឧត្តម​សេនីយ៍​ទោ ជា សំណាង ក៏បាន​ធ្វើការបដិសេ​ធទាំងស្រុង​ផងដែរថា លោក​មិនមានជាប់​ពាក់ព័ន្ធរឿង​ដីធ្លីអ្វី​នោះទេ កុំចេះតែចោទនិងយក​ឈ្មោះ​តួនាទី​របស់លោក​មកប្រើ​ដោយមិន​ដឹងច្បាស់ ជាក់ស្តែងនាពេលកន្លងទៅនេះនៅលើបណ្តាញ​សង្គមFacebookបាន​សសេវា​យប្រហារទៅលើរូបលោក​ដោយមិនបានសួនាំ ជាហេតុធ្វើ​ឲ្យប៉ះពាល់ដល់កិត្តិយស តែបើនៅតែ​បន្ត​លោក​នឹង​ដាក់ពាក្យបណ្តឹង​ជាក់ជាមិនខាន។លោកបញ្ជក់ទៀតថា បញ្ហារកស៊ីដីធ្លី ជារឿង​ភរិយារបស់​លោ​ក​កុំ​យក​ឈ្មោះ​តួនាទីលោក​មកលាយលំ​ឲ្យសោះ តែបញ្ហា​ខាងលើនេះលោក​បានដឹង​ថា ភរិយារបស់​លោក​បានទិញមានប្លង់រឹងត្រឹមត្រូវ​ មិនដូចការចោទប្រកាន់នោះទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុករថយន្តធុនធំខូចចតលើទ្រូងផ្លូវគ្មានភ្លើងសម្គាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់បើកគោយន្តកន្ត្រៃបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តបណ្តាលឲ្យការ៉ុងស្រូវសង្កត់ស្លាប់នៅនិងកន្លែង ខេត្តបន្ទាយមានជ័យ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំស្តីពីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន និងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ.១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​រថ​យន្ត​ខ្សែដឹកទំនិញ​ធន់ធ្ងន់របស់ក្រុមហ៊ុនឥន្ទ្រី ស ប្រតិកម្មទៅ​លើស្ថានីយ៍​ជញ្ជីងកូន​ដំរី សង្កា​ត់​និមិត្ត ដោ​យ​សារ​ថ្លឹង​លើស​គ្រប់​ជើង ​រួច​ផា​កពិន័យ​ចំនួន​​១លាន​រៀល (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6016 នាក់
ម្សិលមិញ :
7134 នាក់
សប្តាហ៍នេះ :
89234 នាក់
ខែនេះ :
228835 នាក់
3 ខែនេះ :
607703 នាក់
សរុប :
3162096 នាក់