ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាជ្ញាធរខេត្តកណ្តាល បានបញ្ជូនបុគ្គលិកក្នុងហាងខារ៉ាអូខេ ឡូហ្សិក២ទៅធ្វើចត្តាឡីស័ក និងបញ្ជាឱ្យបិទហាងភ្លាមៗ  បន្ទាប់ពីដឹងថា បុគ្គលិកម្នាក់ក្នុងហាងនេះមានប្តីផ្ទុក ជំងឺកូវីដ-១៩​
Tue,23 February 2021 (Time 08:17 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 16នាក់)


ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យ  និងបិទហាងខារ៉ាអូខេ ឡូហ្ស៊ិក២​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានបញ្ជូនបុគ្គលិកបំរើការងារក្នុងហាងនេះចំនួនជាង៧០នាក់ ដើម្បីធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ក្នុងក្រុងតាខ្មៅ។

       ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចុះមកពិនិត្យដល់ហាងនេះ គឺមិនមែនចាប់ដាក់ទោស ឬធ្វើបាបបងប្អូនទេ គឺមកដើម្បីជួយសង្គ្រោះ សុខភាព និងអាយុជីវិតអ្នកទាំងអស់គ្នា និងការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៅអ្នកដទៃផ្សេងៗទៀតក្នុងសហគមន៍។
       
       ឯកឧត្តមបានអំពាវនាវឱ្យ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ទាំងអស់ ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយត្រូវផ្ដល់នូវព័ត៌មាននានាឱ្យបានច្បាស់លាស់ ដូចជាក្នុងអំឡុលពេលនេះបានស្នាក់នៅ និងបានទៅកន្លែងណាខ្លះ បានប្រាស្រ័យទាក់ទងជាមួយអ្នកណា ដើម្បីឱ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងណែនាំអ្នកទាំងនោះឱ្យមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយមិនមានការគេចវេសដែលជាអំពើខុសច្បាប់ ពីព្រោះថ្មីៗនេះរដ្ឋាភិបាលបានចេញច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។
       
       ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនេះ សូមបងប្អូនទាំងអស់គ្នាកុំមានការព្រួយបារម្ភ ពីព្រោះអាជ្ញាធរ និងផ្ដល់ជាកន្លែងស្នាក់នៅ និងផ្ដល់ម្ហូបអាហារចំនួន ៣ពេល ហើយបន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ បានបញ្ចប់ដោយត្រឹមត្រូវ នោះអាជ្ញាធរអានឹងអនុញ្ញាតឱ្យបងប្អូនទាំងអស់អាចចេញទៅប្រកបរបររកស៊ីជាធម្មតា។

    សូមបញ្ជាក់ដែរថា ការចុះបិទទីតាំងហាងខារ៉ាអូខេឡូហ្ស៊ិក២នេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩  ហើយបុរសរូបនេះមានប្រពន្ធ​ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំនេះ ជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធយកពិនិត្យសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។ ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ  ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះស្រុកកំណើតនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្ន​ដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1944 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27812 នាក់
ខែនេះ :
162902 នាក់
3 ខែនេះ :
581839 នាក់
សរុប :
2800907 នាក់