ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
នគរបាលស្រុកគាស់ក្រឡចុះយុទ្ធនាការផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការ ការពារ ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ នៅតាមសហគម
Tue,23 February 2021 (Time 08:15 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 4នាក់)


បាត់ដំបង) ដើម្បីរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡ បានចាត់តាំងកំលាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការ ការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩នៅតាមសហគមន៍ ចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាទីផ្សារប្រជុំជននានាអោយពួកគាត់បានយល់ដឹងនិងចូលរួមទាំងអស់គ្នា។

លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡបានអោយដឹងថា ក្នុងយុទ្ធនាការនេះដែរមានខ្លឹមសារអំពាវនាវទី/១- សូមអោយបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសថៃ ទោះធ្វើដំណើរតាមច្រករបៀងណាមួយក៏ដោយ ត្រូវតែអញ្ជឹងទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ កុំគេចវេសឬមកពួនសម្ងំនៅក្នុងលំនៅដ្ឋាន ដែលជាហេតុនាំអោយមានការឆ្លងដល់បងប្អូននិងសហគមន៍ , /២- ត្រូវមានការសហការអោយបានល្អជាមួយអាជ្ញាធរក្នុងមូលដ្ឋាននៅពេលដែលមានបងប្អូនលួចឆ្លងដែនដោយលួចលាក់តាមរយៈមេខ្យល់ ឬតាមសកម្មភាពផ្សេងៗដែលផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរដើម្បីអោយសាមីខ្លួនទៅធ្វើការពិនិត្យសុខភាពរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រួសារនិងសហគមន៍របស់យើងទាំងអស់គ្នា /៣- បងប្អូនដែលបានចេញចូលដោយលួចលាក់មិនត្រូវមានការភ័យខ្លាចនោះទេ បើទោះជាមានជំងឺកូវីដ-១៩ ឬគ្មានក៏ដោយត្រូវតែទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ដើម្បីកុំអោយមានការឆ្លងរាលដាលនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់យើង /៤-សូមបងប្អូនត្រូវតែមានការប្រុងប្រយ័ត្ននិងការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយត្រូវធ្វើអនាម័យលាងដៃនិងសាប៊ូ ជែល ឬអាល់កុលជាប្រចាំនៅពេលដែលបងប្អូនធ្វើដំណើរចេញពីផ្ទះ ឬពាក់ម៉ាស់ការពារ ជាពិសេសត្រូវរក្សាគម្លាតយ៉ាងហោច ១ម៉ែត្រកន្លះពីគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1787 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27655 នាក់
ខែនេះ :
162745 នាក់
3 ខែនេះ :
581682 នាក់
សរុប :
2800750 នាក់