ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យចំនួន២នាក់ញ៉ាមឆក់បាន មកឆក់ទៀតសមត្ថកិច្ចក្របួចបានម្នាក់និងម្នាក់ទៀតរត់ចូលលូទឹកស្អុយ
Mon,22 February 2021 (Time 03:13 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 20នាក់)


ភ្នំពែញ ជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមមួយគ្រឿងបានធ្វើកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានហើយព្យាយាមជិះរត់គេចខ្លួនត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវកំពុងតែល្បាតផងនោះជិះដេញប្រផាត់ប្រភីងចាប់បានម្នាក់និងម្នាក់រត់ចូលទៅក្នុងលូទឹកស្អុយបាត់.។

ហេតុការណ៏ខាងលើនេះកើតឡើងតាមបណ្ដោយបេតុងចំណុចមុខបុរីមហាសេដ្ឋីក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១!មានឈ្មោះសុះអាវីវីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាមមានមុរបនិងស្នាក់នៅមិនប្រាកដ។ជនសង្ស័យទី២មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេកំពុងរត់គេចខ្លួន។
តាមប្រភពពីប្រជាពរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះខាងលើជិះម៉ូតូកំពុងតែនិយាយទូរសព្ទ័ខណះមកដល់ចំណុចកើតហេតុខាងលើលេចមុខជនសង្ស័យទាំង២នាក់ជិះម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០០១៩ពណ័ខ្មៅ ពាក់ស្លាកលេខកំពត 1O•8245 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័បានហើយព្យាយាមបើករត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាមពីក្រោយស្រែកចោរៗស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវនិងប្រជាការពាកំពុងតែល្បាតក្នុងភូមិសាស្ត្រដើម្បីការពាសុវត្តិភាពជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ក៏ជិះដេញតាម ពីក្រោយរហូតដល់ចំណុចផ្លូវសុរិនកម្លាំងសមត្ថកិច្ចបានធាក់ម៉ូតូជនសង្ស័យឲ្យដួលធ្វើឲ្យជនសង្ស័យទាំងពីរនាក់ភ័យស្លាន់ស្លោរត់ចែកជើងគ្នាបាតជើង ស ព្រាតត្រូវសមត្ថកិច្ចឃាត់បានម្នាក់និងម៉ូតូមួយគ្រឿងចំណែកបក្សពួកម្នាក់ទៀតរត់ចូលក្នុងលូទឹកស្អុយសមត្ថកិច្ចកំពុងឡោមពទ្ធ័រុករកជាច្រើនម៉ោងនៅតែមិនចេញពីលូ។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣លើកទាំងលើកនេះ
ត្រូវអស់លក្ខ័សមត្ថកិច្ចបាប់បានតែម្ដង.។

បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍ឬស្សីកែវដើម្បីសាកសួរធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវឈានទៅដល់កំណាត់មុខសញ្ញាតាមចាប់បក្សពួកដែលកំពុងរត់គេចខ្លួនមកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់។រាយការណ៍ដោយ៖ខេង ប៊ុនធឿន

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1571 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27439 នាក់
ខែនេះ :
162529 នាក់
3 ខែនេះ :
581466 នាក់
សរុប :
2800534 នាក់