ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុមហ៊ុនឃុនអភិវឌ្ឍន៍ទឹកស្អាតឆ្នាំ២០២១នេះត្រូវខិតខំបំពេញតំរូវការធានាការពារដល់អ្នកប្រើប្រាស់និងសេវាទឹកស្អាតឲ្យបានត្រឹមត្រូវ
Sun,21 February 2021 (Time 11:08 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 5នាក់)


ខេត្តបន្ទាយមានជ័យ៖
លោកញឹលប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាវករ សេវាករ ផ្គត់ផ្គង់ទឹកស្អាតទាំង១៦ក្រុមហ៊ុន ពិសេស ក្រុមហ៊ុនឃុនអភិវឌ្ឍន៍ទឹកស្អាតក្នុងខេត្ត ឆ្នាំ២០២១នេះត្រូវខិតខំបំពេញតំរូវការធានាការពារដល់អ្នកប្រើប្រាស់និងសេវាទឹកស្អាតឲ្យបានល្អមិនត្រូវនិយាយថាទឹកអស់ឡើយ ត្រូវស្វែងរកប្រភពទឹកស្អាតខ្លួនឯងទោះបីជីកអណ្តូង ជីកស្រះ រឺ ស្តារស្ទឹងយ៉ាងណាក៏ដោយឲ្យតែបានទឹក ដើម្បីបំរើតំរូវការអ្នកប្រើកឲ្យខ្វះ។
ចាំបាច់ពេលអស់ទឹកស្រែកឲ្យអភិបាលខេត្តជួយរកប្រភពទឹកឲ្យវាមិនសមនោះទេព្រោះយកលុយដាក់ក្នុងហោប៉ៅខ្លួនឯងសោះកុំរំពឹងលើគេពេកធ្វើយ៉ាងណាឲ្យអ្នកប្រើបានគ្រប់គ្រាន់ នៅព្រឹក ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅសាលប្រជុំក្នុងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោកអ៊ុកសឿនសមាជិកប្រឹក្សាខេត្ត និងអាជីវករ សេវាករ ជាច្រើននាក់។
លោកញឹលប៊ុនធឿនបាននិយាយបន្តទៀតថាក្រុមហ៊ុនឃុនអភិវឌ្ឍន៍ទឹកស្អាតកំពុងខ្វែងគំនិតគ្នាជាមួយនិងអ្នកប្រើប្រាស់ក្រុមហ៊ុនត្រូវធានាការពារដល់អ្នកប្រើប្រាស់និងសេវាឲ្យបានសមរម្យ ក្រុមហ៊ុនទឹកស្អាតត្រូវខិតខំស្វែងរកប្រភពទឹកដោយខ្លួនឯងបើទស្បី ស្តារស្ទឹងឲ្យជ្រៅ ជីកស្រះ និងបុកអណ្តូងជាដើម។
លោកញឹលប៊ុនធឿនបាននិយាយបន្តទៀតថាក្រុមហ៊ុនត្រូវទឹកច្រោះឲ្យបានស្អាត កុំកូសាច់ជូលក់ទឹកឲ្យគេ តំលៃទឹកស្អាតត្រូវចុះថ្លៃឲ្យដូចនៅខេត្តផ្សេងៗចំណែកកុងទ័រក្រុមហ៊ុនទឹកស្អាតមិនបាច់តម្រូវឲ្យយកមួយផ្ទះ ១.០០០ រៀលនោះទេព្រោះនេះជារឿងរបស់ក្រុមហ៊ុនមិនជាប់ពាក់ព័ន្ធនិងអ្នកទិញទឹកប្រើឡើយ។
ចំណែកបុគ្គលឹកទឹកស្អាតវិញកុំឲ្យជីកបំផ្លាញផ្លូវសាធារណៈរបស់រដ្ឋនិងមុខផ្ទះប្រជាពលរដ្ឋ បើផ្លូវបេតុង វិញក្រោយបំផ្លាញហើយមេត្តាធ្វើឲ្យដូចដើមវិញផងប្រយ័ត្នគេប្តឹង បំផ្លាញផ្លូវគេហើយកុំឲ្យសម្តីអសុរសដល់ម្ចាស់គេទៀត។
បញ្ហាគុណភាពទឹកមានទឹកកខ្វក់ហូរចូលបណ្ដាញទុយោធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋបញ្ហាដាច់ទឹកប្រជាពលរដ្ឋប្រើជាដើម
។ក្នុងនោះលោកគឹងវណ្ណៈ ធ្វើការណែនាំដល់ក្រុមហ៊ុនទឹកស្អាតទាំង១៦ដែលមានអាជ្ញាបណ្ណ័រកសុីក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២១នេះត្រូវមានវិធានការមុឺងម៉ាត់គឺពង្រឹងការអនុវត្តច្បាប់ ចាត់វិធានការនានាលើជំនាញដើម្បីធានាការពារដល់អ្នកប្រើប្រាស់សេវានិងផលិតអនុវត្ត ត្រួតពិនិត្យឲ្យបានហ្មត់ចត់ ធានាថាពលរដ្ឋមានទឹកស្អាតគ្រប់គ្រាន់និងអនាម័យប្រើប្រាស់ដែររឺទេ។លោកក៏ធ្វើការផ្តាំផ្ញើឲ្យ ក្រុមហ៊ុនទឹកស្អាតទាំង១៦ដែលប្របបរបរកស៊ីក្នុងខេត្តបន្ទាយមានជ័យ ត្រូវសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ បន្តសហការល្អ ជិតស្និតជាមួយអាជ្ញាធរដែនដី មន្ទីរ អង្គភាពនិងផ្នែកពាក់ព័ន្ធនានាដើម្បីជម្រុញលទ្ធផលនិងប្រសិទ្ធិភាពការងារឲ្យកាន់តែល្អផងដែរ៕ វ៉ាន ណាង

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1511 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27379 នាក់
ខែនេះ :
162469 នាក់
3 ខែនេះ :
581406 នាក់
សរុប :
2800474 នាក់