ស្ត្រី១នាក់និងបុរស២នាក់លួចដឹកពលករតាមរថយន្តទៅឲ្យមេខ្យល់នៅច្រកបឹងត្រកួនត្រូវនគរបាលឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖
ស្ត្រី១នាក់និងបុរស២នាក់លួចដឹកពលករតាមរថយន្តទៅឲ្យមេខ្យល់នៅច្រកបឹងត្រកួនត្រូវកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួន បាននៅព្រឹក ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ មាន១មាន ឈ្មោះ ឈឿត ឈៀត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ២ឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៣ឈ្មោះ អ៊ុន សំអាត ហៅយាយញី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ជនទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចច្រកបឹងត្រួនជាប់ពាក់ព័ន្ធនិងករណីដឹកមនុស្សតាមរថយន្តទៅឲ្យមេខ្យល់នៅច្រកបឹងត្រគួនយកទៅធ្វើការនៅប្រទេសថៃដោយមិនស្របច្បាប់។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថានៅចំពោះមុខសម្ត្ថកិច្ចជនទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានដឹកជញ្ជូនពលករទាំង៣នាក់ដោយខុសច្បាប់ទៅប្រគល់ឲ្យមេខ្សល់ ឈ្មោះយាយ ណយ ភេទស្រីអាយុ៤០ឆ្នាំ នៅចំណុចបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យទាំង៣នាក់កម្លាំងនគរបាលការិយាល័យបានបំពេញសំណុំរឿងបញ្ជូនទៅសលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ ៕