ប៉េអឹមតាមចាប់ស្ត្រីម្នាក់លក់គ្រឿងញៀនតាំងពីខេត្តតាកែវរហូតមកដល់ភ្នំពេញរកឃើ
ភ្នំពេញ៖ កម្លាំង អាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថលើផ្ទៃប្រទេស និងជំនាញ រាជធានីភ្នំពេញ និង អាវុធហត្ថ ខណ្ឌដង្កោ នៅវេលាម៉ោង១៦.២០នាទីរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២១ចំណុចមុខសាលាបឋមសិក្សាពងទឹក ភូមិ ពងទឹក សង្កាត់ ពងទឹក ខណ្ឌ ដង្កោ។ កម្លាំងសហការបានធ្វើការចាប់ខ្លួនបានជនសង្ស័យម្នាក់
១-ឈ្មោះ ស្រ៊ុន ស្រីមុំ ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ដកហូតវត្ថុតាងរួមមាន
១-ក្រាមពណ៍សថ្លា០២កញ្ចប់(សង្ស័យថាជាសារធាតុញៀន)
២-ម៉ូតូ០១គ្រឿងម៉ាកBeatពណ៍សលាយខៀវពាក់ស្លាក់លេខភ្នំពេញ 1HX-7292
៣-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកVIVOពណ៍ខ្មៅ
_ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យដែលមានឈ្មោះដូចខាងលើថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៨:០០នាទី រសៀលថ្ងៃដដែលកម្លាំងសមត្ថកិច្ចចម្រុះយើងបន្តមកឆែកឆេរផ្ទះជួលរបស់ជនសង្សយ័ឈ្មោះ ស្រ៊ុន ស្រីមុំ ដែលមានអាស័យដ្ធានបុរីពិភពថ្មី១ ផ្ទះជួលលេខ៥៧Aផ្លូវលេខ១១ភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាងរួមមាន
១-ក្រាមពណ៍សថ្លា១៣កញ្ចប់ធំ ។
២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ។
៣-ទូរសព្ទ័ដៃចំនួន០៥គ្រឿង។
បច្ចុប្បន្ន ក្រោយពីប្រមូលចាប់យកវត្ថុតាងខាងលើរួច ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យ អាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនកម្លាំង អាវុធហត្ថ ខេត្តតាកែវដែលជាម្ចាស់ករណីបន្តនីតិវិធី ៕