ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកថ្នាំញៀន
បាត់ដំបង) កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ /១-ឈ្មោះ សំអាត សុផាក់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល /២-ឈ្មោះ រិន ពិសិទ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងរួមមាន៖
-ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ០៣ថង់ ទម្ងន់ ៤,១៩ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ដែកកេះចំនួន០៤ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតីវិធី៕