ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ដែលនាំពលករប្រុសស្រីចំនួន៧នាក់បប្រុងឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងស្រុកម៉ាឡៃ
Sun,21 February 2021 (Time 11:20 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 6នាក់)


(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង០១និង៣០នាទីយប់ឈានចូលថ្ងៃទី១៨/០២/២០២១ កម្លាំងមូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានធ្វេីការចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយបានឃាត់ខ្លួនពលករឆ្លងដែនដោយខុសច្បាប់ចំនួន០៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ដែលពលករទាំងនោះត្រូវមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេស។
ភ្លាមនោះកម្លាំងយើងបាននាំពលករទាំង០៧នាក់មកមូលដ្ឋាន អ.ហ ក្រុង ដើម្បីសួរនាំ។
   លោក វ.ឯ ម៉ែន ភិរម្យ មេ/ការរង អ.ហ ខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើបានប្រាប់ពីតម្រុយមេខ្យល់បម្រុងនឹងនាំពួកគាត់ឆ្លងដែនទៅប្រទេសថៃ។
ចំណែកពលករត្រូវបានកម្លាំង អ,ហ ក្រុងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១៩/០២/២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត០១គ្រឿង ម៉ាកតូយូតាកាមេរី ពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីសាកសួរចម្លើយ។
    លោក វ/ឯ ម៉ែន ភិរម្យ បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង០៧នាក់ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរីដែលសមត្ថកិច្ចបានដកហូតខាងលើទិសដៅយកចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។
ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឃីន ផល្លា និងរថយន្តត្រូវបានកម្លាំងជំនាញមូលដ្ឋាន អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ចាត់ការបន្ត បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អ-ហ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី២០/០២/២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1691 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27559 នាក់
ខែនេះ :
162649 នាក់
3 ខែនេះ :
581586 នាក់
សរុប :
2800654 នាក់