ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រថយន្ត និងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីស្រុកថៃត្រូវកំលាំងសម្ថកិច្ចចំរុះឃាត់
Sun,21 February 2021 (Time 11:17 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 7នាក់)


ខេត្តបន្ទាយមានជ័យ៖
រថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីថៃតាមច្រករបៀងត្រូវ លោក តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកំលាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក បានចុះស្ទាក់ចាប់បាន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា
ករណីទី១នៅវេលាម៉ោង១និង៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១មានរថយន្តម៉ាកTOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-1715លួកដឹកជ្រូករស់ចំនួន៨ក្បាលចេញពីប្រទេសថៃតាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ចំណែកករណីទី២នៅវេលាម៉ោង៣ និង៦នាទី ទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ ២០២១
ឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកHONDA WAVE ពណ៍ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន១១ក្បាល។ម៉ូតូខាងលើដឹកជ្រូករស់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យយកមកចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ក្រុមការងារបានឃាត់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
វត្ថុតាងទាំង២មានរថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលនោះត្រូវសមត្ថកិច្ចចំរុះយកមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1883 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27751 នាក់
ខែនេះ :
162841 នាក់
3 ខែនេះ :
581778 នាក់
សរុប :
2800846 នាក់