ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ស្លាប់ទៀតហើយ លើដងមហាវីថីឈ្នះឈ្នះ បុរសម្នាក់ត្រូវរថយន្តស្ទួចបុកនិងកិនបែកក្បាលទាំងមួកស្លាប់នៅកន្លែង
Sun,21 February 2021 (Time 11:00 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 9នាក់)


ស្លាប់ទៀតហើយ លើដងមហាវីថីឈ្នះឈ្នះ បុរសម្នាក់ត្រូវរថយន្តស្ទួចបុកនិងកិនបែកក្បាលទាំងមួកស្លាប់នៅកន្លែង

ភ្នំពេញ៖យុវជនម្នាក់ត្រូវបានរថយន្តស្ទួចដឹកសសរគ្រឹះ មួយគ្រឿង បើក បុក ហើយកិនបែកក្បាលទាំងមួក ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ខណះពេលដែលជិះម៉ូតូ ម៉ាក MSXពណ៌សលាយខ្មៅមួយគ្រឿង។

គ្រោះថ្នាក់នេះដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃ ត្រង់ថ្ងៃទី១៩ ខែ កុម្ភះ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ចំណុច មុខ វត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវីតក្នុងគ្រោះថ្នាក់នេះ ឈ្មោះ ឈាន ឈឺនហឺ ភេទប្រុស អាយុ ១៨ឆ្នាំ មានលំនៅ ភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជិះម៉ូតូ ម៉ាក MSXពណ៌សលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ១GA.៣១៤៤ ។ចំណែក រថយន្តបង្ក ជារថយន្ត ស្ទួច ដឹកសសរគ្រឹះ ម៉ាកនីស្សាន់ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ៣A.២៨៨៨ អ្នកបើកបរ បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល ។
តាមសាក្សី បានអោយដឹងថា នៅមុនពេល កើតហេតុឃើញ យុវជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ខាងលើ ក្នុងទិសដៅពីលិចទៅកើត ។នៅពេលមកដល់ចំណុច កើតហេតុ រថយន្តស្ទួចបានឡើងចេញពីផ្លូវបេតុងមកពីទិសខាងត្បូង មកបុកនិងកិន អ្នកបើកបរ បណ្តាលអោយបែកក្បាល ស្លាប់នៅកន្លែង ។
បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តបានបើកគេចទៅទិសខាងលិច រួច ក៍បានបត់ចូលតាមផ្លូវលំបានប្រមាណកន្លះគីឡូម៉ែត្រ ក្នុងភូមិកប់ស្រូវធំមានរោងការមួយកណ្តាលផ្លូវក៍បានឈប់រថយន្តរត់គេចខ្លួនបាត់។នៅពេលកើតមានគ្រោះថ្នាក់នគរបាលមូលដ្ឋានក៍បានចុះទៅកន្លែងកើតហេតុ សម្រួលចរាចរណ៍និងបានទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូន ទៅកាន់ការិយាល័យ ដើម្បី ដោះស្រាយ ។សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕រាយការណ៍ដោយខេង ប៊ុនធឿន

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1583 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27451 នាក់
ខែនេះ :
162541 នាក់
3 ខែនេះ :
581478 នាក់
សរុប :
2800546 នាក់