ទុស្សេខ្សែភ្លើងឆាបឆេះផ្ទះម៉ត់អស់៦ខ្នង នៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ផ្ទះប្រជាពរដ្ឋ៦ខ្នងធ្វើអំពីឈើលើក្រោមថ្មត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងទាំងកណ្ដាលយប់បង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង២០នាទីយប់ថ្ងៃព្រហស្បត្តិ៏ទី១៨ ខែកម្ភះ ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវបេតុងកែងនិងផ្លូវទន្លេសាបចំណុចជាប់របងវត្តចាស់ ក្នុងក្រុម២ ភូមិជ្រោយចង្វា រសង្កាត់ជ្រោយចង្វា រខណ្ឌជ្រោយចង្វារ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែលផ្ទះរបស់គាត់ជាប់និងផ្ទះឆេះមុនគេបានអោយដឹងថាផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះធ្វើអំពីឈើប្រក់សង្ក័សីផ្ទះសិប្បកម្មធ្វើតុកទូរ ខណះម្ចាស់ផ្ទះមិននៅចាក់សោរចោលបណ្ដាលអោយឆាបឆេះយ៉ាងសន្ធោសន្ធៅគាត់ឃើញដូចច្នោះប្រញាប់ប្រញាល់នាំប្រពន្ធនិងកូនរត់ចេញយកបានតែម៉ូតូកញ្ចាស់មួយគ្រឿងតែប៉ុណ្ណោះ។ហើយបានរាលដាលផ្ទះដែលជាប់គ្នាជាបន្តបន្ទាប់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង។អ្វីគួរឲ្យសោកស្ដាយផ្ទះប្រជាពរដ្ឋត្រូវគ្រោះអគ្គីភ័យលេបត្របាក់ទាំងស្រុងក្នុងហេតុការណ៏គ្រោះអគ្គីភ័យនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ។
ហើយក្នុងហេតុការករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ១៦ឡាន ស្មេីនឹង ៧០ម៉ែត្រគូបក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍រួមមាន៖
- រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក
- រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មេីរនឹង ២០ម៉ែត្រគូប
- រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប
ចំពោះមូលហេតុគ្រោះអគ្គីភ័យផ្ដើមមកពីឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះរាលដាលឆាបឆេះអស់ផ្ទះ៦ខ្នងទាំងស្រុង។ អត្ថបទ៖ខេង ប៊ុនធឿន