ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មេខ្យល់២នាក់មានស្រី ប្រុស ជាបណ្តាញនាំមនុស្សទៅឲ្យមេខ្យល់នៅប្រទេសថៃខុសច្បាប់ទៅតុលាកា​រ
Fri,19 February 2021 (Time 02:31 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 8នាក់)


ខេត្តបន្ទាយមានជ័យ
អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងមានការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យក្រុមជំនាញបានចុះឃាត់ខ្លួនមេខ្យល់២នាក់ មានប្រុស និងស្រី មានឈ្មោះ វឹង វាសនា ភេទប្រុសអាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ូន ពៅ ភេទស្រីអាយុ៤៣ឆ្នាំទាំង២នាក់នេះជាបណ្តាញមេខ្យល់ ឈ្មោះចែ ណយ ។
ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២១នេះ ។លោក ស្រី ឧត្តមសេនីយ៍ត្រី ឌី  សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាបន្ទាប់ធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ មកពីភូមិប្រកនាគ ឃុំ ចើងដឹង ស្រុកបារាយការណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២១ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រួចមកកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្សល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃ ឈ្មោះ វឹង វាសនារស់ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នក់រត់តាក់ស៊ីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងរត់តាក់ស៊ី បាត់ដំបងមកស្វាយ ជនសង្ស័យទាំង២នាក់  ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ ។
នេះបើយោងតាមការបំភ្លឺរបស់ពលកររងគ្រោះទាំង៥នាក់ និងចម្លើសារភាពជនសង្ស័យទាំង២នាក់ ​។លោកស្រី បានបញ្ជាក់ថាសមត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីវែករកមុខមេខ្សល់និងបក្ខពួកបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1559 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27427 នាក់
ខែនេះ :
162517 នាក់
3 ខែនេះ :
581454 នាក់
សរុប :
2800522 នាក់