ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អគ្គិភ័យលេបត្របាក់ផ្ទះឈើមួយខ្នងអស់ទាំងស្រុងនៅស្រុកថ្មគោល
Fri,19 February 2021 (Time 02:26 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 6នាក់)


បាត់ដំបង) ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥និង០០នាទី នាថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី១៩ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះមានទំហំ ០៥ម៉ែត្រx០៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងក្រាលក្តារបាត (ខូចខាតទាំងស្រុង)ដែលមានម្ចាស់ផ្ទះឈ្មោះ អ៊ុក ខាន់ ភេទប្រុសអាយុ៦៨ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចយើងក៏បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១ គ្រឿង និងឡានច្នៃ ០២ គ្រឿងចុះទៅអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន
(ធំ១ឡាន ,ឡានច្នៃ ៣ ឡាន ) ទើបរលត់បានទាំងស្រុងមិនអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបាន។

ក្រោយពីពន្លត់បានជោគជ័យ សមត្ថកិច្ចជំនាញបានធ្វើការសាកសួរអ្នកជុំវិញនៅកន្លែងកើតហេតុរួច ក៏បានសន្និដ្ឋានថាករណីឆេះខាងលើគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

ទំហំនៃការខូចខាតរួមមាន! ផ្ទះឈើតម្កល់ទំហំ ០៥ម៉ែត្រx៧ម៉ែត្រ ឆេះខូចខាតទាំងស្រុង
-ខ្សែកប្លាកទិន ០១ ខ្សែ (រកមិនទាន់ឃើញ)
-គ្រែ ០៣ (ខូចខាតទាំងស្រុង)
-កង់ ០៥គ្រឿង (ខូចខាតទាំងស្រុង)
-ទូរទស្សន៍០១គ្រឿង(ខូចខាតទាំងស្រុង)
-ប្រាក់ខ្មែរ១.០០០.០០០រៀល,អង្ករ០១ការ៉ុង ,ឯកសារ ,ក២ ,ក៤ ,សំបុត្រកំណើត ,អត្តសញ្ញាណប័ណ្ណ និងសំលៀកបំពាក់មួយចំនួនធំ (ខូចខាតទាំងស្រុង)សរុបទាំងអស់ប្រហែល
២៥,០០០,០០០រៀល (ម្ភៃប្រាំលានរៀល) ៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1968 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27836 នាក់
ខែនេះ :
162926 នាក់
3 ខែនេះ :
581863 នាក់
សរុប :
2800931 នាក់