ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
នាយកដ្ឋានការពារអ្នកប្រើប្រាស់ប្រគួតប្រជែងបង្ក្រាបការក្លែងបន្លំអញ្ជើញអាជីវករ ដេប៉ូ ស្ថានីយ៍លក់ប្រេងឥន្ធនៈទាំង៩ស្រុក ក្រុងមកប្រជុំផ្សព្វផ្សាយច្បាប់កិច្ចការពារអ្នកប្រើប្រាស់
Fri,19 February 2021 (Time 02:22 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 7នាក់)


នាយកដ្ឋានការពារអ្នកប្រើប្រាស់ប្រគួតប្រជែងបង្ក្រាបការក្លែងបន្លំអញ្ជើញអាជីវករ ដេប៉ូ ស្ថានីយ៍លក់ប្រេងឥន្ធនៈទាំង៩ស្រុក ក្រុងមកប្រជុំផ្សព្វផ្សាយច្បាប់កិច្ចការពារអ្នកប្រើប្រាស់

ខេត្តបន្ទាយមានជ័យ៖
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ប្រគួតប្រជែងបង្ក្រាបការក្លែងបន្លំអញ្ជើញអាជីវករ ដេប៉ូ ស្ថានីយ៍លក់ប្រេងឥន្ធនៈទាំង៩ស្រុក ក្រុង មកប្រជុំផ្សព្វផ្សាយឲ្យបានយល់ដឹងលើទិដ្ឋភាពសំខាន់ៗ និងច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ ដោយមានការចូលរួម លោកពេជ្រច័ន្ទ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប លោកង៉ោ ម៉េងជ្រួនអភិបាលរងខេត្ត លោក ប៊ុកឡាយ ជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកសានវិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្ត មេឃុំ ចៅសង្កាត់ និងអាជីវករទាំង៩ក្រុង ស្រុក នៅព្រឹក ថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០២១ នៅក្នុងសាលប្រជុំសាលាខេត្ត។
លោក ប៊ុកឡាយ ជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាកិច្ចប្រជុំនេះមានគោលបំណងធ្វើអធិការកិច្ចប្រេងឥន្ធនៈដើម្បីគុណប្រយោជន៍ដែលទទួលបានចំពោះអាជីវកម្មគុណភាពនិងបរិមាណប្រេងត្រូវបានធានាស្របតាមស្តង់ដាម៉ាកឬយីហោអាជីវកម្ម ត្រូវបានទទួលការគាំទ្រជៀសវាងការខាតបង់សេដ្ឋកិច្ចដោយរួចខ្លួនពីការពិន័យនិងបណ្ដឹងពីអ្នកប្រើប្រាស់និងការបាត់អាជីវកម្មចំពោះអ្នកប្រើប្រាស់នឹងសាធារណជនទូទៅការការពារពីការកេងបន្លំសេដ្ឋកិច្ចធានាសុវត្ថិភាពផ្នែកសុខភាពនយោបាយប្រើប្រាស់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងឆ្នាំ២០២០កន្លងមកនេះសមត្ថកិច្ចចំរុះបានចុះពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈទាំង ៩ ក្រុង ស្រុក សរុបមានចំនួន៧៥៨កន្លែង ស្ថានីយ៍អនុវត្តមិនបានត្រឹមត្រូវមានចំនួន៤៥១កន្លែង។លោប៊ុកឡាយជីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាគោលបំណងធ្វើអធិការកិច្ចប្រេងឥន្ធនៈនេះគឺដើម្បីឲ្យអាជីកម្មអនុវត្តឲ្យបានល្អនិងស្មោះត្រង់ក្នុងអាជីវកម្មរបស់ខ្លួនតាមបទដ្ឋានច្បាប់ស្តីពីការគ្រប់គ្រងគុណភាពលើផលិតផលនិងសេវា ផលិតករនិងសេវាករត្រូវបំពេញកាតព្វកិច្ចធានាអំពីភាពពិតនៃធាតុផ្សំនិងរូបភាពទំនិញដើម្បីចៀសវាងកុំឲ្យអ្នកប្រើប្រាស់ភ័ន្តច្រឡំនិងហាមដាច់ខាតការគេចវេះពីការត្រួតពិនិត្យដើម្បីក្លែងបន្លំ ប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយផ្សេងៗ។
ក្នុងកិច្ចប្រជុំនោះលោកលោកង៉ោ ម៉េងជ្រួនបានមានប្រសាសន៍ថាអាជីវកម្មណាដែលប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធ ទៅនឹងទំនិញសេវាឬការអះអាងដោយបំផុសត្រូវភ្ជួរដកហូតឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីនិងមន្ទីរពាណិជ្ជកម្មឬអាជ្ញាប័ណ្ណនិងធ្វើការផាកពិន័យអន្តរការណ៍ជាប្រាក់២០.០០០.០០០រៀល ចំពោះអំពើល្មើស
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ ឆ្នាំ ត្រូវវិន័យជាប្រាក់៤.០០០.០០០រៀល ។
ៗចំពោះបុគ្គលណាដែលបានប្រព្រឹត្តការផ្សាយពាណិជ្ជកម្មតាមអនឡាញមិនពិតបោកប្រាស់គេត្រូវផ្ដន្ទាទោសពិន័យ៥០.០០០.០០០រៀល។
លោកពេជ្រច័ន្ទបានមានប្រសាសន៍ថាបណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនមិនសុចរិតជាដើមកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរគ្មានប្រភពច្បាស់លាស់ឬប្រភពផលិតក្លែងក្លាយដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1763 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27631 នាក់
ខែនេះ :
162721 នាក់
3 ខែនេះ :
581658 នាក់
សរុប :
2800726 នាក់