ប្រុសវ័យចំណាស់ម្នាក់ខឹងប្អូនថ្លៃប្រុសមិនអាចទប់កំហឹងបានស្រាប់តែទៅកាប់ប្អូនស្រីបង្កើត របួសធ្ងន់ពេលដឹកដល់ពេទ្យស្លាប់
ខេត្តបន្ទាយមានជ័យ៖
ប្រុសវ័យចំណាស់ម្នាក់ខឹងប្អូនថ្លៃប្រុសមិនអាចទប់កំហឹងបានស្រាប់តែទៅកាប់ប្អូនស្រីបង្កើត របួសធ្ងន់ពេលដឹកដល់ពេទ្យស្លាប់នៅវេលាម៉ោង ៦និ៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
វរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ យ៉ុន យ៉ាន ភេទប្រុស អាយុ៥១ឆ្នាំ រស់ថ្ងៃនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះមានឈ្មោះយ៉ុន យ៉េន ភេទស្រីអាយុ៣៩ ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត រស់នៅផ្ទះជាមួយគ្នា ។
វរសេនីយ៍ឯក មាស ប្ញទ្ធីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះជនសង្ស័យកន្លងមកបានខឹងនិងប្អូនថ្លៃយ៉ាងខ្លាំងអារឿងដើរលេងមកដល់ផ្ទះបំផ្លាញទ្រព្យសម្បតិ្ត ប្រាក់ក្នុងផ្ទះអស់ច្រើន ទើបនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះគាត់មានបំណងកាប់ឈ្មោះជឿយ អេសដែលជាប្អូនថ្លៃនេះទេតែប្អូនថ្លៃនៅក្នុងបន្ទប់មិនចេញក្រៅដោយចាក់គន្លឹះជាប់ នៅពេលនោះគាត់ឃើញឈ្មោះយ៉ុន យ៉េន ដែលតែងតែកាងប្តី ចេញពីបន្ទប់ទឹកនៅក្នុងផ្ទះហើយគាត់ក៏មានចេតនា បានយកកាំបិតខ្វែវនោះកាប់ទៅលើ យ៉ុន យ៉េនឲ្យស្លាប់តែម្តងត្រូវក្បាលផ្នែកខាងស្តាំ ប្រវែង18 ស.ម ដាច់កូនដៃស្តាំ 1 ត្រូវខ្នងដៃឆ្វេង ប្រវែង 7 ស.ម ជនរងគ្រោះពេលបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវ ។ក្រោយពីកើតហេតុ រួចជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគគរបាលស្រុកដើម្បីធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថាខ្លួនពិតជាមានបំណងកាប់ទៅលើឈ្មោះ ជឿយ អេស អាយុ៤១ឆ្នាំជាប្អូនថ្លៃតែប្រពន្ធកាងខ្លាំងពេកបណ្តាលឲ្យធ្វើឲ្យកាត់កាន់តែខឹងកាប់តែម្តង។លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថាជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយបន្តបញ្ជូនទៅតុលាខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕