ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កម្លាំងសមត្ថកិច្ចនគរបាលខេត្តនិងស្រុកស្វាយចេក ឃាត់មេខ្សល់ខ្លួនចំនួន២នាក់ អ្នកដឹកជញ្ជូន១នាក់និងពលករចំនួន៤នាក់
Fri,19 February 2021 (Time 12:06 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 6នាក់)


ខេត្តបន្ទាយមានជ័យ៖
នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ កម្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្តបាន១គ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង. 2A.8587 ដឹកជញ្ជូនពលករខ្មែរប្រុស ស្រី ចំនួន៤នាក់ ​នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថាការឃាត់ខ្លួនមានមេខ្យល់និងពលករនេះអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកបើករថយន្តឈ្មោះ ហ៊ីង ពេជ្រភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រថយន្ត ម៉ាកកាំម៉ារីបាឡែន ពណ៍ឆ្លូញ សេរី2002 ពាក់ស្លាកលេខបាត់ដំបង2A.8587 នៅក្នុងរថយន្តមានពលករខ្មែរចំនួន៤នាក់ ស្រី២នាក់១ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ៤៣ឆ្នាំ២ឈ្មោះ កិន ឡា ភេទស្រី អយុ៣៦ឆ្នាំ ទាំង២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប៣ឈ្មោះ ផុន ម៉េត ប្រុស អាយុ២០ឆ្នាំ៤ឈ្មោះ គង់ ចាន់ណាត ភេទស្រីអាយុ ២៣ឆ្នាំ ទាំង២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីឃាត់និងសួរនាំអ្នកបើករថយន្តនិងពលករទាំង៤នាក់កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាមេខ្សល់បានចំនួន២នាក់ នៅលើផ្លូវជាតិលេខ៥៨ខាងជើងភូមិក្តឹបថ្ម ចម្ងាយប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មាន១ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ៣៤ឆ្នាំ២ឈ្មោះ សរ វិត ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យជាមេខ្សល់ទាំង២នាក់និងអ្នកដឹកជញ្ជូន១នាក់និងពលករខ្មែរចំនួន៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គិភ័យបានលេបត្របាក់លំនៅដ្ឋានពលរដ្ឋមួយខ្នងទាំងស្រុងនៅស្រុករុក្ខគីរី (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជា​ការ​ឯកភាពក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថក្រុងសេរីសោភណ្ឌ័ ឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ ការសេពគ្រឿងញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកថ្នាំញៀន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួនពីសំណាក់និងចោទលោក ហង្ស ម៉ៅ និងលោកឩត្តមសេនីយ៍មួយរូប តែលោ​ក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1871 នាក់
ម្សិលមិញ :
8610 នាក់
សប្តាហ៍នេះ :
27739 នាក់
ខែនេះ :
162829 នាក់
3 ខែនេះ :
581766 នាក់
សរុប :
2800834 នាក់