ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងសំណុំរឿងរក្សាទុកថ្នាំញៀន០២ករណីផ្សេងគ្នា
Wed,06 January 2021 (Time 05:13 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 74នាក់)


(ខេត្តបាត់ដំបង) កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ករណីទី១ធ្វើឡើងកាលពីវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៣៤ ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ សុខ ភិត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ៣ថង់ទម្ងន់ស្មើ ៦,៨៥ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង
និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ករណីទី០២ធ្វើឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ ជឹង គឹមសេង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ១ថង់ទម្ងន់ស្មើ ០,១៩ក្រាមទាំងសំបក។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់រសៀលថ្ងៃទី៦នេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំឯកសារបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1831 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65301 នាក់
ខែនេះ :
165758 នាក់
3 ខែនេះ :
571131 នាក់
សរុប :
2575784 នាក់