ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ប្រទះឃើញសាកសព បុរសម្នាក់ស្លាប់ក្នុងដីឡូត៍ ព្រៃស្តុកមួយកន្លែង ក្នុងតំបន់បឹងកក់
Wed,06 January 2021 (Time 05:11 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 14នាក់)


ភ្នំពេញ:ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងដីឡូត៍ព្រៃស្តុកមួយកន្លែងមានសភាពស្វិតសល់តែស្បែកដណ្តប់ឆ្អឹងនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែងក្នុងតំបន់ បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់មានមុខរបរ ជាងទឹកភ្លើងឈ្មោះ ភិន សុភ័ក្ត្រ អាយុ២៤ឆ្នាំ ដែលឃើញមុនគេបានបញ្ជាក់ឲដឹងថា មុនពេលកើតហេតុ មេគាត់បានប្រើឲគាត់ពិនិត្យមើលបណ្តាញទឹកព្រោះទឹកចេះតែអស់ច្រើន ទើបគាត់បានដើររកមើលតាមទុយោទឹកដែលរត់កាត់តាមខាងក្រោម លុះគាត់ដើររកមើលតាមទុយោទឹកមកដល់ក្នុងព្រៃដីឡូត៍ខាងលើ ស្រាប់តែប្រទះឃើញសាកសព ទើបបុរសជាងទឹកភ្លើងបានរាយការណ៍ប្រាប់ទៅមេកានិងរាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ។

សពដែលប្រជាពលរដ្ឋប្រទះឃើញមានសភាពស្វិត សល់តែស្បែកដណ្តប់ឆ្អឹង ពាក់អាវយឺតពណ៌ប្រផេះ ខោខ្មៅជើងវែងសាច់យឺត ស្បែកជើងស៊កជ័រ ពណ៌ស ក្បាលទំពែក សង្ស័យជនជាតិចិន មានវ័យប្រមាណជាង៤០ឆ្នាំ ទំនងស្លាប់អាច ជិតមួយខែមកហើយ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធជុំវិញទីតាំងកើតហេតុនិង បង្កើតគណះកម្មាធិការជំនាញចូលរួមធ្វើកោសល្យវិច័យ ដើម្បីពិនិត្យរកហេតុអោយបានច្បាស់ថាជនរងគ្រោះជាជនជាតិអ្វី ហើយស្លាប់ដោយសារមូលហេតុអ្វីពិតប្រាដក។អត្ថបទៈខេង ប៊ុនធឿន

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1782 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65252 នាក់
ខែនេះ :
165709 នាក់
3 ខែនេះ :
571082 នាក់
សរុប :
2575735 នាក់