លោកជំទាវបន្តផ្តល់មូលនិធិជូនចាស់ជរាគ្មានទីពឹង
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ឱ្យតែដល់ថ្ងៃទី០៥ ជារៀងរាល់ខែ គឺជាថ្ងៃកំណត់នៃការបើកប្រាក់ឧបត្ថមជូនដល់លោកឪពុក អ្នកម្តាយរបស់ខ្ញុំ ដែលពួកគាត់ ជាចាស់ជរា គ្មានទីពឹងគ្មានសាច់ញាតិកូនចៅ ព្រាត់បាត់បង់អស់ តាំងសម័យសង្គ្រោម ប៉ុល ពត រហូតមកដល់បច្ចុប្បន្ន បានធ្វើអោយពួកគាត់ជួបការលំបាក ខណៈពេលមានអាយុច្រើន ។
លោកជំទាវបន្តទៀតថា នាងខ្ញុំបានប្រមូលផ្តុំ ដើម្បីចិញ្ចឹមពួកគាត់អស់រយៈពេល៨ឆ្នាំជាងមកហើយ ទោះបីខ្ញុំស្ថិតក្នុងកន្លែងណា ទីណា មានការលំបាកបែបណា ក៍នាងខ្ញុំតែងតែខិតខំប្រឹងប្រែងទាំងពេញចិត្តជួយដល់ពួកគាត់ ។
នាងខ្ញុំ មិនអាចដើរចេញ ឬបោះបង់ចោលលោកឪពុកអ្នកម្តាយទាំងអស់នេះបានឡើយ ។
នាងខ្ញុំ ក៍មិនអាចបំភ្លេចបាននូវការចូលរួមគាំទ្រពីក្រុមការងារទាំងអស់ ដែលបានរួមដំណើរជាមួយគ្នារហូតមកដល់សព្វថ្ងៃ គ្មានពាក្សអ្វីក្រៅពីអរគុណ ហើយអរគុណអ្វីៗគ្រប់យ៉ាង ។
យើងតែងតែរួមគ្នាសាងតែអំពើល្អ ដើម្បីសង្គមជាតិ ប្រជាជនយើង ហើយក៍ជឿជាក់លើអំពើល្អ ពិតជាមិនសាបសូន្យនោះឡើយ ។ លោកជំទាវបញ្ជាក់ថា ៖ ដូច្នេះយើងត្រូវតែតស៊ូ ពុះពារ រួមគ្នាបោះជំហានបន្តទៅមុខទៀតដើម្បីឆ្លងផុតគ្រាលំបាកនាពេលនេះ ។
លើសពីនេះ សូមថែរក្សាសុខភាពអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំភ្លេចលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៍សំខាន់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នាពេលនេះ ៕ ដោយ ៖ នាក់ ង៉យ