ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សមត្ថកិច្ចបង្ហាញមុខខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់មន្ដ្រីនគរបាលរាជធានីភ្នំពេញ ព្រោះរឿង គ្រោះ ថ្នាក់ចរាចរណ៍, មកទល់ពេលនេះ ខ្មាន់កាំភ្លើងរត់គេចខ្លួនដល់ខេត្តភាគឦសាន ខណៈ សមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់
Tue,05 January 2021 (Time 09:03 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


គិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កម្លាំងប្រដាប់អាវុធចម្រុះ កំពុងសហការគ្នា យ៉ាង ស្អិត រមួតដើម្បីស្រាវជ្រាវ ស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់ប្រហារនាយរង ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យ ស្លាប់ ថ្លុកឈាម ព្រោះតែរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ កន្លងទៅ ថ្មីៗនេះ។

បន្ទាប់ពីធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងរូបនេះបានរត់គេចខ្លួនពី មួយកន្លែង ទៅមួយ កន្លែង ជាបន្ដ បន្ទាប់ តាំងពីរាជធានីភ្នំពេញ រហូតធ្លាក់ដល់ខេត្តភាគឦសាន ដែលជាហេតុបង្ក ការលំបាកដល់ កម្លាំងប្រដាប់អាវុធ ក្នុងការចាប់ខ្លួនខ្មាន់កាំភ្លើងខាងលើ ដែល ជាមន្ដ្រីយោធា និងមានអាវុធ ជាប់ខ្លួនថែមទៀតផង។

នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខ្មាន់កាំភ្លើងបានរត់ដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជិះរថយន្ដមួយគ្រឿង ក្នុងនោះមានទាំងប្រពន្ធ និងកូនតូចម្នាក់នៅជាមួយផងដែរ។ បន្ទាប់ពីសមត្ថកិច្ចកំណត់ទីតាំងលាក់ខ្លួន របស់ខ្មាន់កាំភ្លើងបាន និងដាក់បារ៉ាស់នៅលើផ្លូវ ដើម្បីស្ទាក់ចាប់ ប៉ុន្ដែខ្មាន់កាំភ្លើង មិនព្រមប្រគល់ខ្លួននោះទេ ពោលបានបើករថយន្ដ បុក បារ៉ាស់របស់សមត្ថកិច្ចថែមទៀតផង។

បើតាមសេចក្ដីរាយការណ៍ ក្រោយបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ច ខ្មាន់កាំភ្លើង បានបន្ដ បើករថយន្ដគេចខ្លួន លុះបើកបានប្រមាណ១គីឡូម៉ែត្រ ខ្មាន់កាំភ្លើង បានចុះពីលើ រថយន្ដ ហើយរត់គេចចូលក្នុងព្រៃជ្រៅ ដោយបន្សល់ទុកប្រពន្ធ និងកូន។ ពេលនោះប្រពន្ធ និងកូនតូច របស់ខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំផងដែរ។

រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើងបានបន្ដរត់គេចខ្លួនដល់ស្រុកលំផាត់ ខេត្តរតនគិរីហើយ នៅថ្ងៃនេះ សមត្ថកិច្ចក៏សម្រេចបង្ហាញរូបថតរបស់ខ្មាន់កាំភ្លើងតែម្ដង ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ រាយការណ៍ នៅពេលប្រទះឃើញ។

គួរជម្រាបថា នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏ចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដ នៅ ថ្ងៃបង្កហេតុ។បក្ខពួកខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅខេត្តបាត់ដំបងហើយបញ្ជូនភ្លាមៗតាម រថយន្ដ មក កាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ។

បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ហើយនៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យបានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើក រថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។

បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឲ្យ អែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន (ខ្មាន់កាំ ភ្លើង) មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួន បើក ករថយន្តគេចពីកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ រ៉េត ស៉ីណាត មានតួនាទីជា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ពាក់ស័ក្ដិ៤កន្លះ។ នៅកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1807 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65277 នាក់
ខែនេះ :
165734 នាក់
3 ខែនេះ :
571107 នាក់
សរុប :
2575760 នាក់