ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ខ្លាចបែកការណ៍រឿងចាប់រំលោភ យកកាំបិតចុងស្រួចចាក់សម្លាប់យុវតីម្នាក់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម
Tue,05 January 2021 (Time 06:07 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


កណ្តាល៖ ជនសង្ស័យម្នាក់ បានយកកាំបិតចុងស្រួចចាក់ប្រហារទៅលើយុវតីម្នាក់ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម។ បន្ទាប់ពីចាក់សម្លាប់យុវតីរងគ្រោះហើយ ជនសង្ស័យធ្វើជាស្រែកហៅអ្នកជិតខាងឱ្យមកជួយមើល និងជួយលើកបីសពយកទៅពេទ្យទៀតផង ប៉ុន្តែចុងក្រោយនៅតែត្រូវសមត្ថកិច្ចស្រាវជ្រាវដឹង និងចាប់ខ្លួនបាន។

អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរ៖មិនពិតប្រាកដ (ឃាត់ខ្លួន)។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូបានកាំបិតចុងស្រួច ដងជ័រពណ៍ខ្មៅ ចំនួនមួយ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះមានឪពុកម្តាយ និងប្អូនប្រុស បាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះ និងប្អូនប្រុសម្នាក់ឈ្មោះ ផេង រិនណារ៉ុង អាយុ១០ឆ្នាំ នៅបន្ទប់ជួល។

បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសឱ្យជិះកង់ទៅទិញបាយស្រូបយកមកហូបទាំងអស់គ្នា។ នៅពេលទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកឱ្យជនរងគ្រោះវិញ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថាកុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះឱ្យទៅទិញបារីសេកចំនួន៥០០រៀល។

ក្រោយពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីឱ្យ រួចក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យឱ្យមកជួយមើល ហើយជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងឱ្យមកជួយមើលទៀត បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។

តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និងពោះបណ្តាយឱ្យដេកស្លាប់ក្នុងថ្លុកឈាមប្រាកដមែន។ ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឱ្យបានដឹង និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សុធារិទ្ធ

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1966 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65436 នាក់
ខែនេះ :
165893 នាក់
3 ខែនេះ :
571266 នាក់
សរុប :
2575919 នាក់