ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កងកម្លាំងឈរជើងត្រៀមខ្លួន ក្នុងការរង់ចាំទទួលពលករឆ្លងដែនពីប្រទេសថៃ ដើម្បីនាំយកទៅធ្វើចត្តាឡីស័ក
Tue,05 January 2021 (Time 06:04 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តប៉ៃលិន ៖ ដោយសារតែនៅក្នុងប្រទេសថៃ មានករណីឆ្លងជម្ងឺកូវីដ១៩ច្រើន ទើបធ្វើឱ្យ ប្រជាពលរដ្ឋមួយចំនួនដែលធ្វើការនៅទីនោះ នាំគ្នាឆ្លងដែនត្រឡប់មកស្រុកកំណើតវិញ ។ ដូច្នេះដើម្បីបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ទើបចាប់តាំងពីប៉ុន្មានថ្ងៃមុន និងរហូតមកដល់រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នេះ គេសង្កេតឃើញកម្លាំងនគរបាល ក៏ដូចជាមន្រ្តីយោធា បាន និងកំពុងឈរជើង ត្រៀមខ្លួន ដើម្បីទទួលពលករ ដែលឆ្លងដែនមកពីប្រទេសថៃ ក្នុងការរៀបចំបញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័ក (ដាក់ឱ្យនៅដាច់ដោយឡែក) រយ:ពេល១៤ថ្ងៃសិន ទើបអនុញ្ញាតឱ្យបន្តទៅជួបក្រុមគ្រួសារ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ចាប់តាំងពីមុន និងក្រោយពេលឡើងកាន់តំណែងថ្មី លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះបំពេញភារកិច្ច យ៉ាងសស្រាក់សស្រាំ ដូចភ្លៀងរលឹម ជាពិសេសកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកម្ហូបអាហារ ត្រី សាច់ជ្រូក សាច់មាន់ ចង្ក្រានហ្គាស ម៉ាស់ និងអង្រឹង មុង ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងកាយកម្លាំងចិត្ត ឱ្យបន្តចូលរួម ទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរផ្សេងៗ ជាពិសេសគឺត្រៀមទទួលពលករ ដែលបានចំណាកស្រុក ចូលមកពីប្រទេសថៃវិញតាមច្រករបៀងនានា ត្រៀមបញ្ជូនធ្វើចត្តាឡីស័ក ។ ប្រភពបន្តទៀតថា បន្ទាប់ពីពិនិត្យ និងតាមដានសុខភាពពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍ លោកជំទាវអភិបា លខេត្ត ក៏ជួបសំណេះសំណាល ពិនិត្យការយាមរបាទរបស់កងកម្លាំង ក្នុងការបំពេញការងារភារកិច្ចរបស់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលចត្តាឡីស័កផងដែរ ។
បើតាមប្រសាសន៍ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងកាលពីព្រឹកថ្ងៃទីពីរ០៥ ខែមករា ឆ្នាំ២០២១ នេះថា ៖ បើគិតមកដល់ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ អ្នកឆ្លងដែនមកពីប្រទេសថៃ ចូលក្នុងទឹកដីខ្មែរ ត្រូវបានអាជ្ញាធរខេត្ត ធ្វើចត្តាឡីស័កចំនួន២១៦នាក់ គឺកំពុងតែឱ្យគ្រូពេទ្យរក្សានៅដាច់ដោយឡែកចំនួន៣កន្លែង គឺនៅច្រកទ្វារអន្តរជាតិ១កន្លែង និងនៅក្រុងប៉ៃលិន១កន្លែង ហើយអ្នកដែលឆ្លងជម្ងឺកូវីដ-១៩ មានចំនួន១១នាក់ ។ អ្នកជម្ងឺទាំងនោះគឺសុទ្ធតែជាស្រីៗ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះសំណាក់គ្រូបង្រៀន អតីតមន្ទីរអប់រំចាស់ ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2137 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65607 នាក់
ខែនេះ :
166064 នាក់
3 ខែនេះ :
571437 នាក់
សរុប :
2576090 នាក់