ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តនាំយកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាម( RABITA)ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១,០០០គ្រួសារ នៅបាត់ដំបង
Tue,05 January 2021 (Time 06:38 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


(បាត់ដំបង )៖ នៅរសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម( RABITA) និងជាប្រធានអង្គការមូល
និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតន: អភិបាល
ខេត្តបាត់ដំបង បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមក ចំនួន
១,០០០គ្រួសារ ដោយក្នុងនោះមានស្រុកសង្កែ ៥១០គ្រួសារ ក្រុងបាត់ដំបង ៣៥០គ្រួសារ
និងមកពីស្រុកផ្សេងៗទៀតចំនួន ២៤០គ្រួសារ ដែលធ្វើឡើងនៅក្នុងបរិវេណសាលាបឋម
សិក្សាឥស្លាមអាលីយ៉ាទុលហាំស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការនិងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់ជាទូទៅមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាណាមួយឡើយ ហើយកញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេស៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ហើយ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយកមន្ត្រីនៃយើងទាំងអស់គ្នា ដែលយើងសង្ឃឹមថា កម្ពុជាដ៏រាបណាមានសម្តេចលោកនៅដឹកនាំ គឺយើងនូវទទួលបាននៅជោគជ័យថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះរួមមាន! -អង្ក ២០គីឡូក្រាម -មី ១០កញ្ចប់ -ត្រីខ ៤កំប៉ុង -ស្ករស ២គីឡូក្រាម -សាប៊ូ ៤ដុំ -ប្រេងឆារ ២លីត្រ -សាប៊ូលាងចាន ១ដប -និងអំបិល ២គីឡូក្រាម។

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1819 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65289 នាក់
ខែនេះ :
165746 នាក់
3 ខែនេះ :
571119 នាក់
សរុប :
2575772 នាក់