រថយន្តបែនដឹកខ្សាច់បើកចូលវត្តចុះចំណោតជ្រុលទៅបុកផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាតសម្ភារៈមួយចំនួនធំ
ភ្នំពេញ:រថយន្តដឹកខ្សាច់មួយគ្រឿងបើកចុះច្រាំងចូលវត្តសន្សំកុសល់ខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកម៉ូតូនិងផ្ទះប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង ៤៥ នាទីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវចូលវត្តសន្សំកុសលលេខ ៣៣ ក្នុងសង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3 D-7419បានបើកតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចក្លោងទ្វារវត្តសន្សំកុសលរថយន្តបានបទស្តាំទៅលិចចូលវត្តដោយចំណោទចុះច្រាំងភ្លាមនោះស្រាប់តែរថយន្តបានរេចង្កូតមកខាងស្ដាំបុកម៉ូតូពណ៌សម៉ាក CPXពាក់ស្លាកលេខភ្នំពេញ 1IA-6730ចតនៅមុខផ្ទះរុគផ្ទប់ទៅនឹងផ្ទះបងប្អូនប្រជាពលរដ្ឋអូសចំងាយប្រហែល ៣ ម៉ែត្ររងការខូចខាតយ៉ាងដំណំហើយរថយន្តបន្តទៅបុកនឹងទូធ្វើសោររួមទាំងរថយន្តម៉ាToner ពណ៌សពាក់ស្លាកលេខភ្នំពេញ 2 AG-4189មួយគ្រឿងខាងមុខរងការខូចខាត រួមទាំងរងការខូចខាតស្លាកយីហោខាងលើយ៉ាងដំណំ។
ប្រភពបន្តបានឱ្យដឹងទៀតថាមុនហេតុការណ៍នោះជាងធ្វើសោគាត់បានចេញទៅហូបបាយក្នុងផ្សារជិតកន្លែងកើតហេតុ ខណៈពេលដែលគាត់កំពុងតែហូបបាយស្រាប់តែរថយន្តខាងលើបានរេចង្កូតទៅបុកទូរបស់គាត់រុញផ្ទប់ទៅនឹងផ្ទះរងការខូចខាតសំណាងល្អម្ចាស់ទូកគាត់ចេញពីកន្លែងកើតហេតុផុតកុំអីត្រូវរថយន្តបុកស្លាប់ជាមិនខាន។
ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកនាំខ្លួនរួមទាំងយករថយន្តទៅកាន់នគរបាលប៉ុស្តិ៍បឹងទំពុនទី ១បណ្ដោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយ។អត្ថបទ:ខេងប៊ុនធឿន